បរិវារ​សព្ទ​ នៃ​ពាក្យ​​«​ស្មៀន ស្មេរ​»​

20-05-2018 3:51 pm

​មុននឹង​បង្ហាញ​ពី​បរិវារ​សព្ទ​នៃ​ពាក្យ​«​ស្មៀន​ស្មេរ​»​នេះ យើង​សូម​ពន្យល់​ខ្លឹមសារ​ពាក្យ​នេះ តាម​ការពន្យល់​ក្នុង​វចនានុក្រម​ខ្មែរ​ជាមុនសិន​។​

​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ពន្យល់ថា «​ស្មៀន​» ថ្នាក់​ពាក្យ​ជា នាម (​ពាក្យ​សៀម គឺ​ស្មឿន អាន​ថា ស្មៀន​, ភូ​ខឿន អាន​ថា ភូ​ខៀន​«​អ្នកសរសេរ​») មានន័យថា «​ស្មេរ​»​។​

​ស្មៀន​ជំនួយ គឺ​ស្មៀន​អ្នក​ជួយ​ធ្វើការ​។ ស្មៀន​ត្រា គឺ​ស្មៀន​អ្នក​កាន់​រក្សា​ត្រា​។ ស្មៀន​រង គឺ​ស្មៀន​អ្នកធ្វើការ​រង​ពី​ស្មៀន​ធំ​មក​។ ស្មៀន​សាលា គឺ​ស្មៀន​អ្នកធ្វើការ​នៅ​សាលាខេត្ត ឬ​សាលាស្រុក​។​

​ពាក្យ​«​ស្មេរ​» ជា​ពាក្យ​ខ្មែរ មានន័យថា អ្នកសរសេរ​(​ស្មៀន​)​។ ស្មៀន​ស្មេរ (​ព​.​សា​) គឺ​ស្មៀន​អ្នកសរសេរ​។​

​ក្រឡេក​មក​មើល​ក្នុង​បរិវា​សព្ទ​វិញ «​ស្មៀន​ស្មេរ​» ស្មេរ ជា​ពាក្យ​ខ្មែរ​បុរាណ​មានន័យថា ស្មៀនជំនួយ​អ្នកសរសេរ ដែល​បារាំង​ហៅថា​«​កូ​ពីស្ត​»(Copiste) បរិវា​សព្ទ «​ស្មេរ​»​អាច​គន្លាស់​បានជា​ពាក្យ​«​ស្មេរ​អ្នក​សរ​សៀន​» គឺ​«​ស្មៀន​»​អ្នកសរសេរ​៕

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ និង​សៀវភៅ​«​បរិវា​សព្ទ​ក្នុង​ភាសា​ខ្មែរ​» រៀបរៀង​ដោយ​៖​ស៊ីសុវត្ថិ ប៉ូរ​ក្ខស៊ី​)

ព័ត៌មានផ្សេងទៀត