អ្នកច្បាប់​៖​​មិនដឹង​អាងច្បាប់​អី​ រឹបអូស​ទ្រព្យសម្បត្តិ​ ដោយ​គ្រាន់តែ​​អំពាវនាវ​​កុំឲ្យ​ទៅ​​បោះឆ្នោត​? ​

20-05-2018 12:01 pm 24788
លោកមេធាវី សុក សំអឿន

ថ្មីៗ​នេះ លោក​ហង្ស ពុទ្ធា អ្នកនាំពាក្យ គ​.​ជ​.​ប បាន​ថ្លែង​នៅក្នុង​សន្និសីទកាសែត​មួយ​ថា គ​.​ជ​.​ប បាន​ដាក់សំណើ​ទៅ​ក្រសួងមហាផ្ទៃ ដើម្បី​ចាត់វិធានកា​រលើ​បុគ្គល ដែល​ញុះញង់​ប្រជាពលរដ្ឋ មិន​ឲ្យទៅ​ចូលរួម​បោះឆ្នោត​។​

​ក្រសួងមហាផ្ទៃ​ព្រមាន​ថា នឹង​ចាត់វិធានការ​ចំពោះ​អ្នក​ឃោសនា​មិនឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​តាម​សំណើ គ​.​ជ​.​ប​។ ក្រសួងមហាផ្ទៃ ថា នឹង​ប្ដឹងទៅ​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ មន្ត្រី​បក្សប្រឆាំង ដែល​បាន​អំពាវនាវ​មិនឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​។ នេះ​បើតាម​ការបញ្ជាក់​ពី​លោក​ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ បាន​ថ្លែងប្រាប់​សារព័ត៌មាន​ក្នុងស្រុក​កាលពី​ថ្ងៃ​សៅរ៍​។​

​ប៉ុន្តែ អ្នកជំនាញ​ផ្នែក​ច្បាប់ លោក​មេធាវី សុក សំអឿន បញ្ជាក់ថា ការប្រើប្រាស់​វិធានការ​ច្បាប់ ដើម្បី​ដាក់ទោស អាច​ធ្វើទៅបាន ក្នុងករណី​រារាំង ដូចជា​ប្រើប្រាស់​អាវុធ គ្រាប់បែក  មិនឲ្យ​ពលរដ្ឋ​បោះឆ្នោត​បាន តែបើ​គ្រាន់តែ​អំពាវនាវ ហើយ​ការសម្រេចចិត្ត ស្ថិតនៅលើ​ពលរដ្ឋ​ដដែល ដូចជា​មិន​ចាត់ទុកថា​ជា​ការរារាំង​ទេ​។ ឯ​ការព្រមាន​ថា អាចនឹងប្តឹង​តុលាការ ដើម្បី​រឹបអូស​ទ្រព្យសម្បត្តិ មកលើ​មន្ត្រី​គណបក្សប្រឆាំង លើ​ករណី​អំពាវនាវ​នេះ លោក​សុក សំអឿន សំដែង​ចម្ងល់​ថា មិនដឹង​ជា​រដ្ឋាភិបាល តាមរយៈ​ក្រសួងមហាផ្ទៃ​សំអាង​លើ​ច្បាប់​អី​នោះទេ​។​

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​ពី​លោក​មេធាវី​សុក សំអឿន តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត