តោះ​! មើល​បច្ចេកទេស​​ស្រង់​នាវា​​ដឹក​រថយន្ដ​​ជាង​១​ពាន់​គ្រឿង​​លិច​កាលពី​​ឆ្នាំ​២០១២

19-05-2018 3:07 pm 5176
រូបភាព​ស្រង់នាវា​ចេញពី​បាតសមុទ្រ

​កាលពី​ថ្ងៃទី​០៥​ខែធ្នូ​ឆ្នាំ​២០១២ នាវា​ដឹក​រថយន្ដ​មួយគ្រឿង​ឈ្មោះ​Baltic Ace បាន​លិច​ក្នុង​សមុទ្រ​ខាងជើង ដោយសារ​បុក​ជាមួយ​កប៉ាល់​ដឹកទំនិញ​Corvus J​។ នាវា​ដឹក​រថយន្ដ​បាន​លិច​ក្នុង​រយៈពេល​តែ​១៥​នាទី​ប៉ុណ្ណោះ ហើយ​មានតែ​មនុស្ស​១៣​ទេ​ដែល​នៅ​មានជីវិត​ក្នុងចំណោម​មនុស្ស​២៤​នាក់​បម្រើការ​លើ​នាវា​។ នាវា​មាន​ប្រវែង​១៥០​ម៉ែត្រ​និង​ទទឹង​២៥​ម៉ែត្រ​បាន​លិច​នៅក្នុង​បាតសមុទ្រ​ដ៏​មមាញឹក​មួយ​។ នៅលើ​នាវា​មាន​ផ្ទុក​រថយន្ដ​១,៤១៧​គ្រឿង​។ ការ​ស្រង់​យក​នាវា​និង​រថយន្ដ​ចេញពី​បាតសមុទ្រ បានចាប់ផ្ដើម​ក្នុង​ខែ​មីនាឆ្នាំ​២០១៤ និង​បញ្ចប់​ទាំងស្រុង​នៅ​ខែកញ្ញា​ឆ្នាំ​២០១៥៕

​ចង់ដឹង​បច្ចេកទេស​ស្រង់​យ៉ាងណា​សូម​ទស្សនា​វីដេអូ​៖

ព័ត៌មានផ្សេងទៀត