ការរៀបចំ​អាង​ចិញ្ចឹម​កង្កែប​

18-05-2018 6:40 pm

​ការរៀបចំ​អាង​ស៊ីម៉ងត៍ ៖
- ទំហំ​សង់​អាង​៖ កម្ពស់​១,២​តឹក ទទឹង​២​ម៉ែត្រ បណ្តោយ​៣​ម៉ែត្រ បាត​មាន​ជម្រាល​ងាយស្រួល​ក្នុង​ការបង្ហូរ​ទឹក​ចេញ នៅ​បាត​អាង​យើង​អាច​សង់​ឥដ្ឋ​កម្ពស់​២​តឹក​ពី​បាត​អាង និង​ទទឹង​៣​តឹក​សង់​ជុំវិញ​អាង ដើម្បី​ងាយស្រួល​ឱ្យ​កង្កែប​ឡើង​មក​ហាល​ស្បែក ។​
- ពេល​សង់​អាង​រួច ត្រូវ​ត្រាំ​ទឹក​ទុក​រយៈពេល​១​ខែ​
- បាច​កំបោ​រស ចំនួន ០,៥ គីឡូក្រាម ហាល​រយៈពេល ១-២​ថ្ងៃ​
- រួច​បង្ហូរទឹក​ចូល​ដោយ​មាន​កម្ពស់ ២​តឹក​

​ការរៀបចំ​ហា​ប៉ា​ស្បៃ​មុង ៖
- ដេ​ហា​ប៉ា​ទំហំ ៥​ម៉ែត្រ x ២​ម៉ែត្រ x ១​ម៉ែត្រ ដាក់ចូល​ក្នុង​ស្រះ​ទឹក​ជម្រៅ ២​តឹក​ដោយ​មាន​បោះបង្គោល​ចង​ឱ្យ​តឹង​
- ដាក់​ស្នោ​នៅ​បាត​ហា​ប៉ា ដើម្បី​បណ្តែត​ឱ្យ​កង្កែប​ទំ​

​ការរៀបចំ​គុណភាព​ទឹក ៖
- ទឹក​ត្រូវ​តែ​ជា​ទឹក​ដែល​មិន​មាន​ជាតិពុល ឬ​ក្លិនស្អុយ​
- ជា​ទឹកថ្លា​ល្អ មាន​ប្រភព​មក​ពី​កន្លែង​ដែល​ស្អាត​ពី​ទន្លេ បឹង ឬ​ទឹក​អណ្តូង​ជា​ដើម​
- កង្កែប​រស់នៅ​ក្នុង​ទឹក និង​គោក តែ​វា​រស់នៅក្នុង​អាង ដូចនេះ​ចាំបាច់​ត្រូវ​ដូរ​ទឹក​ពេល​ឃើញ​ថា​ទឹក​កខ្វក់ ព្រោះ​ភាពកខ្វក់​ធ្វើឱ្យ​មាន​ជំងឺ និង​មិន​ស៊ី​ចំណី ។ ការប្តូរ​នេះ គឺ​អាស្រ័យ​នៅពេល​ឃើញជាក់ស្តែង តែ​ជា​ទូទៅ ដូរ​ទឹក​ពី ៥-៧​ថ្ងៃ ។ ចំពោះ​ហា​ប៉ា​ដែល​ដាក់​ក្នុង​ស្រះ មិនបាច់​ដូរ​ទឹក​ទេ ។​
- បរិមាណ​អុកស៊ីសែន រលាយ​ក្នុង​ទឹក ៣-៥ មី​លី​ក្រាម ក្នុង​ទឹក​មួយ​លីត្រ​
- PH សមស្រប មាន​កម្រិត ៧-៨
- សីតុណ្ហភាព​ទឹក ២៥ - ២៧ អង្សា​សេ​

(​រៀបរៀង​ដោយ​៖ គង់ ឧត្តម | ដកស្រង់​ចេញពី សៀវភៅ​កន្ត្រក​នៃ​ជម្រើស​សំរាប់​សន្តិសុខ​ស្បៀង​)

ព័ត៌មានផ្សេងទៀត