លោក​ផៃ ស៊ី​ផាន​៖​​ការស្នើច្បាប់​​ដាក់ទណ្ឌកម្ម​​មន្ត្រី​កម្ពុជា​ របស់​អាមេរិក​ ជា​ការបំផ្លាញ​​មិត្តភាព​​

17-05-2018 12:53 pm

​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក​មកពី​គណបក្ស​ធំៗ​ចំនួន​ពីរ​កំពុង​ពួតដៃគ្នា ធ្វើ​ច្បាប់​ដើម្បី​ដាក់ទណ្ឌកម្ម​ផ្នែក​ហិរញ្ញវត្ថុ និង​ការធ្វើដំណើរ​ដល់​មន្ត្រីជាន់ខ្ពស់​នៃ​រដ្ឋាភិបាល​លោក ហ៊ុន សែន ដែលថា បាន​បំផ្លាញ​គោលការណ៍ ប្រជាធិបតេយ្យ​យ៉ាងធ្ងន់ធ្ងរ​។ 

​សេចក្ដីព្រាងច្បាប់​នេះ​មាន​ឥទ្ធិពល​ក្នុង​ការបង្ក​ករាល់​ទ្រព្យសម្បតិ្ត​របស់​មន្ត្រីជាន់ខ្ពស់​របស់​កម្ពុជា​ទាំងឡាយ ដែល​កំពុង​ដាក់​តម្កល់​នៅ​សហរដ្ឋអាមេរិក រឹតត្បិត​ដល់​ការផ្ទេរ​លុយ​ទាំងឡាយ​នៅក្នុង​ស្ថាប័ន ហិរញ្ញវត្ថុ​អាមេរិក និង​បិទ​ទិដ្ឋាការ​ដល់​មន្ត្រីជាន់ខ្ពស់រ​បប​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន រួមមាន​មន្ត្រី យោធា កងកម្លាំង សន្តិសុខ និង​មន្ត្រី​កំពូលៗ​ជា ច្រើន​ទៀត ដែល​ពួកគេ​ត្រូវបាន ដាក់បញ្ចូល ក្នុង​បញ្ជីខ្មៅ ដោយ​អាមេរិក​ចាត់ទុកថា ពួកគេ​បាន​បំផ្លាញ​មូលដ្ឋានគ្រឹះ​នៃ​លទ្ធិប្រជាធិបតេយ្យនៅ​កម្ពុជា​ដោយផ្ទាល់​និង​យ៉ាងសកម្ម​។​

​ប៉ុន្តែ​យ៉ាងណា មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន អះអាងថា រដ្ឋាភិបាល មិនមាន​ការភ្ញាក់ផ្អើល​ទៅលើ​វិធានការ​របស់​សភា​សហ​រដ្ឋ​អាមេរិក​នោះឡើយ​។ លោក​ថា ទង្វើ​នេះ រិត​តែ​បង្ហាញ​កាន់តែច្បាស់​ថា អាមេរិក​គឺជា​អាណាព្យាបាល នៃ​ពួកក្រុម​ក្បត់ជាតិ ដែល វា​ជា​ចេតនា​បំផ្លាញ​មិត្តភាព ទំនាក់ទំនង កិច្ចសហប្រតិបត្តិការ​ល្អ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​សហរដ្ឋអាមេរិក​តែប៉ុណ្ណោះ​។​

​ជា​បន្ត សូម​ស្តាប់​ការឆ្លើយតប​របស់លោក​ផៃ ស៊ី​ផាន តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត