ស្រា​បៀរ​ថៃ​ហ្គ័​រប្រ​គល់​រង្វាន់​ជ័យ​មង្គល​លើក​ទី ១ ជូន​គូ​ស្វាមីភរិយា​ថ្មី

17-05-2018 11:33 am 209


​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៨ 
​រាជធានី​ភ្នំពេញ​៖ កាលពី​ថ្ងៃទី ៩ ខែ​ឧសភា ឆ្នាំ​២០១៨  ស្រា​បៀរ​ថៃ​ហ្គ័​រ​បានរៀបចំ​កម្មវិធី​ប្រគល់​រង្វាន់​ជ័យ​មង្គល​លើក​ទី​១​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ដែល​បានឈ្នះ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ ឆ្នាំ ២០១៨ ដែល​បានធ្វើការ​ចាប់​រង្វាន់​លើក​ទី​១    កាលពី​ថ្ងៃទី ៨ ខែ​មេសា ឆ្នាំ ២០១៨  នៅ​ស្ថានីយទូរទស្សន៍ PNN​។ 
​កម្មវិធី​ប្រគល់​រង្វាន់​នេះ​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​រោងចក្រ​នៃ​ក្រុមហ៊ុនផលិតស្រាបៀរ​កម្ពុ​ជា (CBL)  ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​ថៃ​ហ្គ័​រ ក្រុមការងារ​ស្រា​បៀរ​ថៃ​ហ្គ័​រ គូ​ស្វាមីភរិយា​ថ្មី​ចំនួន​ប្រាំ​គូ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។ ការប្រគល់​រង្វាន់​លើកទីមួយ​ក្នុង​កម្មវិធី​អាពាហ៍ពិពាហ៍​ឆ្នាំ ២០១៨​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​គឺ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន​ជាមួយនឹង​ទឹកប្រាក់ ១៥០០ ដុល្លារ ចំនួន​ប្រាំ​រង្វាន់​។ 

​លោក តាំង ម៉េង​ត្រី និង​លោកស្រី ចាន់ ស៊ីនិតា  ដែលជា​គូ​ស្វាមីភរិយា​ថ្មី​មួយគូ​ក្នុងចំណោម​ចំនួន​ប្រាំ​គូ  ដែល​បានឈ្នះ​រង្វាន់​ធំ​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​បាន​មានប្រសាសន៍ថា ពួកគាត់​មាន​អារម្មណ៍​រំភើប​យ៉ាងខ្លាំង​នៅពេល​ដឹងថា​ខ្លូន​ត្រូវ​រង្វាន់​ធំ​ពី​ស្រា​បៀរ​ថៃ​ហ្គ័​រ ហើយ​ពួកគាត់​បាន​បញ្ជាក់ថា ស្រា​បៀរ​ថៃ​ហ្គ័​រ​ពិតជា​បានប្រគល់​រង្វាន់​ជូន​ពួកគាត់ និង​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ត្រូវ​រង្វាន់​ពី​កម្មវិធី​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀរ​ថៃ​ហ្គ័​រ​។ ជាពិសេស​ពួកគាត់​បាន​ផ្តាំផ្ញើ​អ្នក​មានបំណង​ចង់​រៀបការ សូមកុំ​ភ្លេច​ជាវ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ពីព្រោះ​ស្រា​បៀរ​ថៃ​ហ្គ័​រ​ជា​ស្រា​បៀរ​មាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ ព្រមទាំង​អាច​មានឱកាស​ឈ្នះ​រង្វាន់​ពិសេស​ជាច្រើន​សន្ធឹកសន្ធាប់​ទៀតផង​។​

​គួរ​រម្លឹក​ផងដែ​រថា ថៃ​ហ្គ័​រ​គឺជា​ស្រា​បៀរ​ដែលមាន​គុណភាព​ខ្ពស់​លំដាប់ថ្នាក់​អន្តរជាតិ​មាន​លក់​ច្រើនជាង ៧០ ប្រទេស​ដែល​កំពុង​ទទួល​បានកា​រ​គាំទ្រ​កាន់តែខ្លាំង​ឡើងជា​រៀងរាល់ថ្ងៃ​ពី​អតិថិជន​ទាំង​នៅលើ​ទីផ្សារ​កម្ពុជា និង ពិភពលោក ហើយ​ជាពិសេស​ជា​ស្រា​បៀរ​ដែល​ស័ក្ត័សម​បំផុត សម្រាប់ ទទួលភ្ញៀវ​ក្នុង​ពិធី​អាពាហ៍ពិពាហ៍ និង​កម្មវិធី​ផ្សេងៗ​។ សម្រាប់​ឆ្នាំ ២០១៨ នេះ អតិថិជន​ដែល​ជាវ​ស្រា​បៀរ ថៃ​ហ្គ័​រកំ​ប៉ុង ឬ ដប​ចាប់ពី ២៥ ដល់ ៤៩ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច ចំនួន ១ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ១ សន្លឹក និង​អាវ​រងា​គូស្នេហ៍​ចំនួន ១ ឈុត​។ រាល់​ការ​ជាវ​ចាប់ពី ៥០ ដល់ ៧៤ កេស នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ២ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ១​។ រាល់​ការ​ជាវ​ចាប់ពី ៧៥ កេស​ឡើងទៅ នឹង​ទទួលបាន​សៀវភៅ​កត់​ចំណងដៃ និង​ប៊ិច​ចំនួន ២ ឈុត គូ​ប៉ុង​ផ្សងសំណាង​ចំនួន ៣ សន្លឹក និង​កាបូប​ធ្វើដំណើរ​ចំនួន ២​។ ជាពិសេស​រាល់​ការ​ជាវ​ស្រា​បៀ​រ Tiger Crystal ចំនួន ២៥ កេស​ឡើងទៅ នឹង​ទទួលបាន​ស្រា​បៀរ Tiger Crystal ចំនួន ១ កេស បន្ថែម​ពីលើ​រង្វាន់​ដែល​បាន​ផ្តល់ជូន​។​

​ឆ្លុះបញ្ចាំង​ភាព​អស្ចារ្យ​នៃ​អាពាហ៍ពិពាហ៍​របស់​អ្នក​ជាមួយ​ស្រា​បៀរ​ថៃ​ហ្គ័​រ និង​មានឱកាស​ឈ្នះ​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​នៅ​ប្រទេស​ជប៉ុន ជាមួយ​បទពិសោធន៍​ដ៏​រំភើប​រីករាយ​នៃ​ការ​ជិះ​ស្គីទឹ​កកក រួមជាមួយ​ទឹកប្រាក់​១,៥០០​ដុល្លារ ចំនួន​១៥ រង្វាន់​។ កម្មវិធី​នេះ​ចាប់ផ្តើម​ពី​ថ្ងៃនេះ​រហូតដល់​ថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ​២០១៨​។​
​ចំពោះ​ព័ត៌មាន​លម្អិត​អំពី​កម្មវិធី​ពិសេស​នេះ សូម​ទំនាក់ទំនង​៖ 011 222 400 / 011 333 500៕
​ពិសា​ដោយ​ការទទួលខុសត្រូវ​។​

ព័ត៌មានផ្សេងទៀត