កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនៃ​កិច្ចប្រជុំ​ពាណិជ្ជកម្មឥណ្ឌា ឡាវ វៀតណាម​និង​មី​យ៉ាន់​ម៉ា

17-05-2018 10:29 am

​កម្ពុជា​នឹង​ធ្វើជា​ម្ចាស់ផ្ទះ នៃ​កិច្ចប្រជុំ ពាណិជ្ជកម្ម ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា វៀតណាម លើក​ទី​៥ នៅ​ថ្ងៃទី​២១​ដល់​២២ ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ ជំនួប​នេះ ធ្វើឡើង​ក្នុង​គោលបំណង​ជំរុញ និង​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍ ផ្ដល់ឱកាស​ដល់​ពាណិជ្ជករ​អាច​ស្វែងរក​ដៃគូ​ពាណិជ្ជកម្ម និង​វិនិយោគ​ការចែករំលែក​ព័ត៌មាន តាមរយៈ​កិច្ចពិភាក្សា​តាម​វិស័យ​អាទិភាព​មួយចំនួន រវាង​ប្រទេស​ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន​ម៉ា និង​វៀតណាម​។ នេះ​បើ​យោងតាម​សេចក្ដីជូនដំណឹង របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨​។ 

​កិច្ច​ជំនួប​ពាណិជ្ជកម្ម​នេះ នឹង​នាំមក​នូវ​អត្ថប្រយោជន៍ និង​ផ្ដល់​យុទ្ធសាស្ដ្រ​ដល់​កម្ពុជា ជាច្រើន ក្រោម​កិច្ចសហប្រតិបត្តិការ សមាហរណកម្ម​ក្នុង​តំបន់ លើ​វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច ឧស្សាហកម្ម កសិកម្ម សុខាភិបាល ទេសចរណ៍ ដឹកជញ្ជូន អចល​ទ្រព្យ អប់រំ ព័ត៌មានវិទ្យា បណ្ដុះបណ្ដាល​វិជ្ជាជីវៈ រវាង​ប្រទេស​ទាំង​៥ ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន​ម៉ា និង​វៀតណាម​។​

​សូម​បញ្ជាក់ដែរថា កាលពី​ឆ្នាំ​២០១៧ កិច្ច​ជំនួប​ពាណិជ្ជកម្ម​លើក​ទី​៤ ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន​ម៉ា និង​វៀតណាម បានរៀបចំ​ធ្វើ នៅ​ក្រុង​ចា​ពូរ​ប្រទេស​ឥណ្ឌា​៕


ព័ត៌មានផ្សេងទៀត