រោងចក្រ​២​ទៀត ដាក់អោយ​ដំណើរការ​ក្រោម​ទុនវិនិយោគ​ជាង​៧​លាន​ដុល្លារ​

17-05-2018 9:58 am 407

​រោងចក្រ​កាត់ដេរ​ចំនួន​២​ថ្មី​ទៀត ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​ជា​ស្ថាពរ អោយ​ដំណើរការ​នៅ​កម្ពុជា ដែល​ប្រើ​ទុនវិនិយោគ​ជាង​៧​លាន​ដុល្លារ បង្កើត​ការងារ​ជាង​៣​ពាន់​កន្លែង​។ នេះ​បើ​យោងតាម​ការ​របស់ CDC នៅ​ថ្ងៃទី​១៦ ឧសភា ឆ្នាំ​២០១៨ នេះ​។​

​ក្រុមហ៊ុន​ទាំង​២​គឺ ទី​១ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់ ក្រុមហ៊ុន WEDGE GLOBAL APPAREL CO., LTD.:  ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​ត្រពាំង​មាន សង្កាត់​ក្រាំងធ្នង់ ខណ្ឌ​សែន​សុខ រាជធានី ភ្នំពេញ មាន​ទុនវិនិយោគ​ប្រមាណ​២.៥៦​លាន​ដុល្លារ​អាមេរិក និង​អាច​ប ង្កើ​ត ការងារ បាន​ចំនួន ៦៤៧​កន្លែង​។​

​ទី​២ រោងចក្រ​កាត់ដេរ​សម្លៀកបំពាក់រ​បស់ ក្រុមហ៊ុន FASHIONTEX APPAREL CO., LTD.:  ដែលមាន​ទីតាំង​វិនិយោគ​ស្ថិតនៅ​ភូមិ​លេខ​៣ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្ត​កណ្តាល មាន​ទុនវិនិយោគ​ប្រមាណ ៥.០៤​លាន ដុល្លារ​អាមេរិក និង​អាចបង្កើត​ការងារ​បាន​ចំនួន ២,៦២៨​កន្លែង​៕

ព័ត៌មានផ្សេងទៀត