អាមេរិក​​នៅតែ​សង្ឃឹម​កិច្ចប្រជុំ​​ជាមួយ​​​កូរ៉េខាងជើង​​អាច​ធ្វើឡើង​​តាម​ការគ្រោងទុក​

17-05-2018 9:34 am 421
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​

រដ្ឋបាល​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ នៅតែមាន​ក្ដីសង្ឃឹម​ខ្ពស់​ថា​កិច្ចប្រជុំ​រវាង​អាមេរិក​ជាមួយ​កូរ៉េខាងជើង អាច​ធ្វើឡើង​តាម​ការគ្រោងទុក ទោះបីជា​កូរ៉េខាងជើង​គំរាម​លុបចោល​ក៏ដោយ​។ កាលពី​ថ្ងៃ​ពុធ​កូរ៉េខាងជើង​បានប្រកាស​ថា​ខ្លួន​នឹង​ពិចារណា​ឡើងវិញ ការចូលរួម​កិច្ចប្រជុំ​ជាមួយ​អាមេរិក​នៅ​ប្រទេស​សិង្ហ​បុរី​នៅ​ថ្ងៃទី​១២​មិថុនា បើ​អាមេរិក​ចង់ឲ្យ​កូរ៉េខាងជើង​ដកហូត​អាវុធ​នុយក្លេអ៊ែ​រ​តែម្នាក់ឯង​។ ម្យ៉ាង​ក៏​ស្របពេល​អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​។ ជា​សមយុទ្ធ​ដែល​កូរ៉េខាងជើង​តែង​ប្រតិកម្ម​និង​ចោទថា កូរ៉េខាងត្បូង​និង​អាមេរិក​ហាត់​សម​ត្រៀម​ឈ្លានពាន​។​

ទោះបី​កូរ៉េខាងជើង​គំរាម​ចង់​ដើរ​ចេញពី​កិច្ចប្រជុំ អ្នកនាំពាក្យ​សេត​វិមាន​និយាយថា ប្រធានាធិបតី​ដូណាល់ ត្រាំ​នៅតែ​ត្រៀមខ្លួន​សម្រាប់​កិច្ចប្រជុំ​។ ប៉ុន្ដែ​បើ​កិច្ចប្រជុំ​មិន​អាចទៅរួច អាមេរិក​នឹង​បន្ដ​ដាក់​សម្ពាធ​លើ​កូរ៉េខាងជើង ដូច​អ្វីដែល​កំពុង​ធ្វើ​នៅពេលនេះ​ស្រាប់​។ សម្ពាធ​នឹងមិន​ដកចេញ​ទេ​លុះត្រា​កូរ៉េខាងជើង​ព្រម​បោះបង់​អាវុធ​នុយក្លេអ៊ែរ​៕

ព័ត៌មានផ្សេងទៀត