ស្លាប់​១​របួស​៩​នាក់​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ម្សិលម៉ិញ​

17-05-2018 8:55 am

​មនុស្ស​ស្លាប់​១​នាក់ របួសធ្ងន់​៧​នាក់​(​ស្រី​១​នាក់​) របួសស្រាល​២​នាក់​(​ស្រី​១​នាក់​) មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់ ៦​នាក់ (​យប់​៦​នាក់​) ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស កើតឡើង​ចំនួន​៦​លើក (​យប់​៥​លើក​) កាលពី​ថ្ងៃ​ទី​១៦ ខែ​ឧសភា ។ នេះ​បើ​តាម​របាយការណ៍​ពី​នាយកដ្ឋាន​ចរាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ ។​

​ក្នុងករណី​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៦​លើក​នេះ បង្ក​ឱ្យ​ខូចខាត​ម៉ូតូ​៥​គ្រឿង រថយន្ត​តូច​៣​គ្រឿង និង​រថយន្ត​ធំ​៣​គ្រឿង ។​

​គូសបញ្ជាក់ថា ក្នុង​រយៈពេល​១៦​ថ្ងៃ គិត​ចាប់ពី​ថ្ងៃ​ទី​០១ ដល់​ថ្ងៃ​ទី​១៦ ខែ​ឧសភា មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​សរុប​១៣០​លើក បណ្តាលឱ្យ​មនុស្ស​ស្លាប់​៦៩​នាក់ របួសធ្ងន់ ១២៨​នាក់ និង​របួសស្រាល ៥០​នាក់ ៕​

ព័ត៌មានផ្សេងទៀត