ប៉ូលិស​​ចុះ​ឆែកឆេរ​​ផ្ទះ​អតីត​​នាយករដ្ឋមន្ដ្រី​​ម៉ាឡេស៊ី​​រឹបអូស​​បាន​សម្ភារៈ​​មួយចំនួន​

17-05-2018 8:41 am 3392
ប៉ូលិស​ដែលចុះ​ទៅឆែកឆេរផ្ទះលោក​ណាជីប រ៉ាហ្សាក់

​កាលពី​យប់​ថ្ងៃ​ពុធ​ប៉ូលិស​ម៉ាឡេស៊ី​បាន​ចូលទៅ​ឆែកឆេរ​ក្នុងផ្ទះ​អតីត​នាយករដ្ឋមន្ដ្រី​ណា​ជីប រ៉ា​ហ្សាក់ ដោយ​រឹបអូស​បាន​កាបូប​មួយចំនួន រួមទាំង​សម្ភារៈ​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​។ ប៉ូលិស​មិនបាន​បញ្ជាក់ថា​នៅក្នុង​កាបូប​នោះ​មាន​អ្វីខ្លះ​ទេ ប៉ុន្ដែ​ការចុះ​ឆែកឆេរ​គឺជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ករណី​លាង​លុយកខ្វក់​។ លោក​ណា​ជីប​ធ្លាប់​រង​ការចោទប្រកាន់​ដែរថា មាន​ជាប់​ពាក់ព័ន្ធ​ករណី​ពុករលួយ​កឹបកេង​ប្រាក់​រាប់លាន​ដុល្លារ តាមរយៈ​ក្រុមហ៊ុន​ដែល​លោក​បង្កើត​គឺ​ក្រុមហ៊ុន​1MDB​។ 

​ប៉ូលិស​បាន​ចុះទៅ​ឆែកឆេរ​ដោយ​ចំណាយពេល​ប្រមាណ​ជាង​៦​ម៉ោង ទើប​ប៉ូលិស​យក​កាបូប​ធំៗ​ចេញ​ពីក្នុងផ្ទះ​ដាក់​លើ​រថយន្ដ​។ នៅពេល​មាន​សំណួរ​សួរថា តើ​លោក​ណា​ជីប​អាច​ប្រឈម​នឹង​ការចាប់ខ្លួន​ឬទេ​? មេធាវី​របស់លោក​ឆ្លើយតប​ថា ពុំទាន់​មាន​ភស្ដុតាង​ណាមួយ​ដែល​អាច​បញ្ជាក់ថា​ប៉ូលិស​នឹង​ចាប់ខ្លួន​លោក​ណា​ជីប​បានទេ​៕

ព័ត៌មានផ្សេងទៀត