កម្ពុជា​​នឹង​​រៀប​ចំ​​កិច្ច​​ជំនួប​​ពាណិជ្ជកម្ម​​៥​​ប្រទេស​ ​នៅ​​ចុង​​ខែ​ឧសភា​​នេះ​

16-05-2018 5:06 pm 1074

នៅ​ថ្ងៃទី​២១ ដល់​ថ្ងៃទី​២២ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខ ក្រសួងពាណិជ្ជកម្ម​កម្ពុ​ជា នឹង​រៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម​អន្តរជាតិ​លើក​ទី​៥ ដែលមាន​ការចូលរួម​ពី​ប្រទេស​ឥណ្ឌា កម្ពុជា ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​វៀតណាម​។ ការរៀបចំ​កិច្ច​ជំនួប​ពាណិជ្ជកម្ម​៥​ប្រទេស​លើក​ទី​៥​នេះ ត្រូវបាន​ក្រសួង​អះអាងថា ធ្វើឡើង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច ពាណិជ្ជកម្ម វប្បធម៌ និង​ទេសចរណ៍​។ ជំនួប​នេះ​ក៏​ផ្ដល់ឱកាស​ដល់​ពាណិជ្ជករ​អាច​ស្វែងរក​ដៃគូ​វិនិយោគ ការចែករំលែក​ព័ត៌មាន តាមរយៈ​កិច្ចពិភាក្សា​តាម​វិស័យ​អាទិភាព​មួយចំនួន​រវាង​ប្រទេស​ទាំង​៥​នេះ​ផងដែរ​។ នេះ​បើតាម​សេចក្ដីជូនដំណឹង​របស់​ក្រសួង​ពាណិជ្ជកម្ម​។​

​សូម​ជម្រាប​ដែរថា កិច្ច​ជំនួប​ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​ប្រទេស​កម្ពុជា ឥណ្ឌា ឡាវ មី​យ៉ាន់​ម៉ា និង​ប្រទេស​វៀតណាម​លើក​ទី​៤ កាលពី​ឆ្នាំ​២០១៧ បាន​ធ្វើឡើង​នៅក្នុង​ទីក្រុង​ចា​ពួរ ប្រទេស​ឥណ្ឌា​៕

ព័ត៌មានផ្សេងទៀត