លោក​រ៉ុង ឈុន​បោះចោល​ងារ​ឯកឧត្តមត្រឡប់មក​ដឹកនាំ​សហភាព​សហជីព​

16-05-2018 4:07 pm 7667
លោក​រ៉ុង ឈុន​អំឡុងពេលចូលរួមប្រារព្ធទិវាគ្រូបង្រៀនកម្ពុជាឯករាជ្យនាពេលកន្លងមក(រូបភាព:RFA)

​ដាក់ពាក្យ​លាឈប់​ពី​តួនាទី​នៅ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ( គ​.​ជ​.​ប ) កាលពី​ខែវិច្ឆិកា​ឆ្នាំ​២០១៧ និង​បន្ទាប់ពី ត្រូវ​ក្រសួង​អប់រំ​ យុវជននិងកីឡា លុបឈ្មោះ​ចេញពី​បញ្ជី នៅ​ថ្ងៃទី​១៦​ខែឧសភា ឆ្នាំ២០១៨​នេះ លោក​រ៉ុង ឈុន​បាន​វិលត្រឡប់​មក​ដឹកនាំ សហភាព សហជីព​កម្ពុជា​វិញ ជា​តួនាទី​ដែល​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ​២០០៦​ដល់​២០១៥​។ លោក​រ៉ុង ឈុន ដែល​បោះបង់​តួនាទី ពី​ស្ថាប័ន​ជា​តិគ​.​ជ​.​ប មាន​ប្រាក់ខែ​ខ្ពស់ បោះបង់​ងារ​ឯកឧត្តម មក​ដឹកនាំ​សហភាព​សហជីព​មួយ ដែល​មិន​ទទួលបាន​ប្រាក់ខែ​ទាល់តែសោះ បានសម្តែង​នូវ​ការពេញចិត្ត​ខ្លាំង ដែល​បាន​ត្រឡប់មក​ធ្វើការ​យ៉ាង​ជិតស្និទ្ធ ជាមួយ​កម្មករ គ្រូបង្រៀន​ក៏ដូចជា​ពលរដ្ឋ​ទូទៅ ក្នុង​គោលបំណង​ចូលរួម​ឈឺឆ្អាល និង​ចូលរួម​ដោះស្រាយ​បញ្ហា​ប្រឈម​នាៗ​។​

​សូម​ស្តាប់​កិច្ច​សម្ភា​សន៍ទាំងស្រុង រវាង​អ៊ុន សុខ​ឡា​និង​លោក​រ៉ុង ឈុន នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍​ដូចតទៅ !

សំឡេង៖

ព័ត៌មានផ្សេងទៀត