ខ្សែ​​រថភ្លើង​​ពី​​ពោធិ៍សាត់​​ទៅ​​បាត់​ដំបង​ ​នឹង​ដា​ក់​ឲ្យ​ដំណើរ​ការ​​នៅ​​ចុង​ខែ​​នេះ​

16-05-2018 4:06 pm 391

តាមរយៈ​សេចក្ដីជូនដំណឹង ដែល​ត្រូវបាន​ចេញផ្សាយ​ដោយ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឲ្យដឹងថា ក្រសួង​នឹងដា​ក់ឲ្យដំណើរការ​ខ្សែរថ​ភ្លើងពី​ពោធិ៍សាត់​ទៅ​បាត់ដំបង និង​ពី​បាត់ដំបង​ទៅ​ពោធិ៍សាត់ នៅ​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១៨ ខាងមុខនេះ​។ 

​ជាមួយគ្នានេះ ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព ក្រសួង​សាធារណការ​ក៏បាន​អំពាវនាវ​ពលរដ្ឋ ដែល​រស់នៅ​តាម​បណ្ដោយ​ផ្លូវ​រថភ្លើង​ទាំងអស់​មាន​ការប្រុងប្រយ័ត្ន​ខ្ពស់ ដោយ​ត្រូវគោរព​តាម​ការណែនាំ​ស្ដីពី​សិទ្ធិ​អាទិភាព នៅពេល​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ផងដែរ​៕

ព័ត៌មានផ្សេងទៀត