លោក​សម​រង្ស៊ី​ប្រៀបធៀប​ការដក​សិទ្ធិ​គណបក្ស​លោក​ទៅ​នឹង​ការធ្វើ​រដ្ឋប្រហារ​ឆ្នាំ​៩៧

16-05-2018 3:30 pm 1431

​លោក សម រង្ស៊ី ប្រធាន​ចលនា​សង្គ្រោះ​ជាតិ និង​ជា​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លើកឡើងថា ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ និង​ការហាមឃាត់​គណបក្ស​នេះ​មិន​ឱ្យ​ចូលរួម​បោះឆ្នោត ក៏ដូចជា​ការហាមឃាត់​អ្នកនយោបាយ​ទាំង​១១៨​រូប​មិន​ឱ្យ​មាន​ជីវិត​នយោបាយ ព្រមទាំង​ដកហូត​យក​កៅអី​សភា​ទាំង​៥៥ និង​សមាជិក​ក្រុមប្រឹក្សាឃុំ​-​សង្កាត់​ទាំង​៥០០៧ គឺជា​ការធ្វើ​រដ្ឋប្រហារ​រដ្ឋធម្មនុញ្ញ និង​ជា​ការរំលោភ​លើ​សិទ្ធិ​បោះឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ពាក់កណ្តាល​ប្រទេស​ទាំង​ស្រុង ដូចគ្នា​នឹង​រដ្ឋប្រហារ​ក្នុង​ខែ​កក្កដា ឆ្នាំ​១៩៩៧ ។​

​លោក​សម រង្ស៊ី បាន​សរសេរ​បែប​នេះ នៅលើ​ទំព័រ​ហ្វេ​សប៊ុក​ផ្ទាល់ខ្លួន នៅ​រសៀល​ថ្ងៃ​ទី​១៦ ខែ​ឧសភា ៕

ព័ត៌មានផ្សេងទៀត