Facebook​​បិទ​គណនី​ក្លែងក្លាយ​​៥៨៣​លាន​​ក្នុង​រយៈពេល​​៣​ខែ​

16-05-2018 3:00 pm
ឡូហ្គោ​សម្គាល់​ក្រុមហ៊ុន​ហ្វេសប៊ុក

​ក្រុមហ៊ុន​បណ្ដាញ​សង្គម​យក្ស​Facebook បាន​បិទ​គណនី​ក្លែងក្លាយ​ចំនួន​៥៨៣​លាន​គណនី ក្នុង​រយៈពេល​៣​ខែ​ដើមឆ្នាំ​២០១៨​។ នេះ​ជា​ការ​បង្ហាញឲ្យឃើញពី​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់​ក្រុមហ៊ុន​Facebook ឆ្ពោះទៅរក​តម្លាភាព​ក្រោយពី​មាន​រឿងអាស្រូវ​បែកធ្លាយ​ព័ត៌មាន​សម្ងាត់​អ្នកប្រើប្រាស់​កន្លងមក​។ ក្រៅពី​បិទ​គណនី​ក្លែងក្លាយ ក្រុមហ៊ុន​Facebook​បានធ្វើ​យុទ្ធនាការ​ជាច្រើន​ទៀត​ដូចជា ចាត់វិធានការ​លើ​មាតិកា​ចំនួន​៣,៤​លាន ទាក់ទង​នឹង​អំពើហិង្សា ចាត់វិធានការ​លើ​មាតិកា​ចំនួន​២១​លាន ដែល​បង្ហាញ​ពី​រូប​អ​ក្រា​ត​និង​សកម្មភាព​ផ្លូវភេទ ចាត់វិធានការ​លើ​គណ​នី​១,៩​លាន និយាយ​ពី​សកម្មភាព​ភេរវកម្ម ចាត់វិធានការ​លើ​មាតិកា​ចំនួន​២,៥​លាន និយាយ​ពី​ការ​ស្អប់ខ្ពើម ការ​មាក់ងាយ និង​ចាត់វិធានកា​រលើ​spam​ចំនួន​៨៣៧​លាន​៕

ព័ត៌មានផ្សេងទៀត