រដ្ឋាភិបាល ប្រកាស​ឲ្យ​ចរាចរ​ប្រភេទ​ក្រដាសប្រាក់ ២​ម៉ឺន​រៀល គំរូ​ថ្មី​

16-05-2018 2:45 pm 904

​រដ្ឋាភិបាល​កម្ពុជា បានចេញ​អនុក្រឹត្យ សម្រេច​ដាក់​ក្រដាសប្រាក់ ២​ម៉ឺន​រៀល គំរូ​ថ្មី អោយ​ចរាចរ ចាប់ពី​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ​តទៅ​។

​ដើម្បី​អបអរសាទរ​ព្រះរាជ​ពិធី​ចម្រើន​ព្រះជន្ម ព្រះករុណា ព្រះបាទ សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រម​ហា​ក្សត្រ នៃ ព្រះរាជាណាចក្រ​កម្ពុជា គម្រប់​៦៥ យាង​ចូល ៦៦​ព្រះវស្សា ធនាគារជាតិ នៃ​កម្ពុជា បាន​ចេញផ្សាយ​ធនបត្រ​ប្រភេទ ២​ម៉ឺន​រៀល គំរូ​ថ្មី ធ្វើចរាចរ និង​ប្រើប្រាស់​នៅ​ទូទាំងប្រទេស​កម្ពុជា​៕

ព័ត៌មានផ្សេងទៀត