ម៉ាឡេស៊ី​៖​​បុគ្គល​ដែល​លោក​​Mahathir​​សន្យា​ផ្ទេរ​តំណែង​ឲ្យ​​ត្រូវ​​​ដោះលែង​​​ពី​ពន្ធនាគារ​

16-05-2018 12:52 pm 1642
​លោក​Anwar Ibrahim

​នៅ​ទីបំផុត​អតីត​មេដឹកនាំ​គណបក្សប្រឆាំង​លោក​Anwar Ibrahim ត្រូវបាន​ដោះលែង​ឲ្យមាន​សេរីភាព​វិញ​ហើយ​។ លោក​Anwar Ibrahim​ធ្លាប់ជា​មេដឹកនាំ​គណបក្ស​Parti Keadilan Rakyat (PKR) បានទទួល​ការដោះលែង​ពី​ព្រះមហាក្សត្រ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១៦​ឧសភា​នេះ​។ លោក​Anwar Ibrahim​បានបង្ហាញ​ក្ដី​រីករាយ​ជាខ្លាំង នៅពេល​លោក​ចេញពី​មន្ទីរពេទ្យ​ក្នុង​ក្រុងកូឡា​ឡាំ​ពួរ ជា​កន្លែង​លោក​វះកាត់​របួស​ស្មា​។ លោក​បាន​លើក​មេដាយ​ដាក់​អ្នកកាសែត ប៉ុន្ដែ​មិនបាន​និយាយ​អ្វី​ទេ​មុនពេល​ជិរះ​រថយន្ដ​ចាកចេញ​។​

​សូមបញ្ជាក់ថា លោក​Anwar Ibrahim​ស្ថិតក្នុង​វ័យ​៧០​ឆ្នាំ ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​៥​ឆ្នាំ កាលពី​ខែកុម្ភៈ​ឆ្នាំ​២០១៥ បន្ទាប់ពី​លោក​រង​ការចោទប្រកាន់ថា បាន​រំលោភបំពាន​ផ្លូវភេទ​លើ​បុរស​ជា​ទីប្រឹក្សា​របស់ខ្លួន​។ ប៉ុន្ដែ​លោក​បាន​បដិសេធ​ការចោទប្រកាន់ ហើយ​ថា​រឿងនេះ​ជា​ចេតនា​នយោបាយ​ប៉ុណ្ណោះ​។ 

​តាមពិត​លោក​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី​០៨​មិថុនា​ខាងមុខ ហើយ​ការដោះលែង​មុន​កំណត់ បន្ទាប់ពី​លោក​Mahathir Mohamad​ទើប​ស្បថ​ចូល​កាន់តំណែង​ប៉ុន្មាន​ថ្ងៃមុន ក្រោយ​យកឈ្នះ​គណបក្សកាន់អំណាច​ក្នុង​ការបោះឆ្នោត​។ លោក​Mahathir​ធ្លាប់​សន្យាថា​នៅពេល​លោក​Anwar​ចេញពី​ពន្ធនាគារ លោក​នឹង​ផ្ទេរតំណែង​នាយក​រដ្ឋ​មន្ដ្រិ​ទៅឲ្យ​។ លោក​Mahathir​ថា​លោក​នឹង​ធ្វើជា​នាយករដ្ឋមន្ដ្រី​តែ​២​ឆ្នាំ​ប៉ុណ្ណោះ​៕

ព័ត៌មានផ្សេងទៀត