រយៈពេល​៣​ថ្ងៃ​នៃ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម ទេសចរ​ដើរ​កំសាន្ត​ជាង​កន្លះ​លាន​នាក់​

16-05-2018 10:43 am 441

​យោងតាម​របាយការណ៍​របស់​ក្រសួង​ទេសចរណ៍ បានឲ្យដឹងថា សម្រាប់​ថ្ងៃ​ឈប់សម្រាក​៣​ថ្ងៃ នៃ​ព្រះរាជ​ពិធី​បុណ្យចម្រើនព្រះជន្ម ព្រះករុណា សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ចាប់ពី​ថ្ងៃទី​១៣-១៥ ខែ​ឧសភា ឆ្នាំ​២០១៨ នេះ ចំនួន​ភ្ញៀវទេសចរ និង ប្រជាពលរដ្ឋ ដែល​ទៅ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​ទេសចរណ៍​នានា​ទូទាំង​មាន​ចំនួន​ប្រមាណ ៥០៥.៩០០​នាក់ កើនឡើង​ប្រមាណ​៩,៨៥% បើ​ប្រៀបធៀប​រយៈពេល​៣​ថ្ងៃ​ដូចគ្នា​កាលពី​ឆ្នាំ​២០១៧​។​

​របាយការណ៍​ដ​ដែរ​បានបញ្ជាក់​ក្នុងចំណោម​ភ្ញៀវទេសចរ​ជាង​កន្លះ​លាន​នាក់​នោះ​មាន​៖ ភ្ញៀវ​ជាតិ​មាន​ចំនួន​ប្រមាណ ៤៤៣.០០០​នាក់ កើនឡើង​ប្រមាណ ៨,២៣% និង​ភ្ញៀវ​អន្តរជាតិ​មាន​ប្រមាណ ៦២.៩០០ នាក់ កើនឡើង​ប្រមាណ​១១,៤២%៕

ព័ត៌មានផ្សេងទៀត