កូរ៉េខាងជើង​​គំរាម​លុបចោល​​កិច្ចប្រជុំ​​ជាមួយ​លោក​​ដូណាល់ ត្រាំ​

16-05-2018 10:41 am 1000
លោកគីម ជុងអ៊ុន(ឆ្វេង)​និងលោកដូណាល់ ត្រាំ​

​បន្ទាប់ពី​បានប្រកាស​លុបចោល​កិច្ចប្រជុំ​កំពូល​មួយ​ជាមួយ​កូរ៉េខាងត្បូង នៅ​ថ្ងៃទី​១៦​ឧសភា​ដដែល​នេះ​កូរ៉េខាងជើង​បានប្រកាស​គំរាមថា នឹង​ពិចារណា​ឡើងវិញ​ពី​ការចូលរួម​កិច្ចប្រជុំ​ជាមួយ​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ​។ តាម​ការគ្រោងទុក​កិច្ចប្រជុំ​អាមេរិក​-​កូរ៉េខាងជើង នឹង​ធ្វើឡើង​នៅ​ថ្ងៃទី​១២​មិថុនា​នៅ​សិង្ហ​បុរី​។ 

​ទីភ្នាក់ងារ​សារព័ត៌មាន​កូរ៉េខាងជើង​បាន​ដកស្រង់​សម្ដី​អនុ​រដ្ឋមន្ដ្រីការបរទេស​ថា ប្រសិនបើ​អាមេរិក​ទាមទារ​ឲ្យ​កូរ៉េខាងជើង​បោះបង់ចោល​អាវុធ​នុយក្លេអ៊ែរ​តែម្នាក់ឯង​នោះ កូរ៉េខាងជើង​ក៏​មិន​ចាប់អារម្មណ៍​កិច្ចពិភាក្សា​ជាមួយ​អាមេរិក​ដែរ​។ កូរ៉េខាងជើង​នឹង​ពិចារណា​ឡើងវិញ​ថា​ទទួលយក​កិច្ចប្រជុំ​ឬក៏​អត់​។ 

​លោក​គីម ជុង​អ៊ុន​និយាយថា កូរ៉េខាងជើង​សង្ឃឹម​យ៉ាង​មុតមាំ​ថា កិច្ចប្រជុំ​អាចដឹកនាំ​បន្ធូរបន្ថយ​ភាព​តានតឹង​លើ​ឧបទ្វីប​កូរ៉េ ឆ្ពោះទៅរក​អនាគត​ល្អប្រសើរ​។ ប៉ុន្ដែ​ជា​រឿង​អកុសល​ដែល​អាមេរិក​បង្កហេតុ​មុន​កិច្ចប្រជុំ​ចាប់ផ្ដើម​។ គួរ​បញ្ជាក់ថា អាមេរិក​និង​កូរ៉េខាងត្បូង​កំពុង​ធ្វើ​សមយុទ្ធ​យោធា​រួមគ្នា​៕

ព័ត៌មានផ្សេងទៀត