ទីបំផុត! លោក​ឧកញ៉ា​ហូរ ចំរើន ត្រូវបាន​ឃាត់ខ្លួន​ពាក់ព័ន្ធ​រឿង​បាញ់បោះ​សេរី​

16-05-2018 10:38 am 419

​នៅ​ទីបំផុត លោក​ហូរ ចំរើន មន្ត្រី​យោធា​ជាន់ខ្ពស់ ដែល​ទើប​ទទួល​ងារ​ជា​”​ឧកញ៉ា​” កាល​ពី​ពេ​ថ្មីៗ​នេះ ត្រូវបាន​សមត្ថកិច្ច​ឃាត​ខ្លួន ពាក់ព័ន្ធ​ករណី​បាញ់បោះ​សេរី កាលពី​ចុងខែ​មេសា កន្លងទៅនេះ​។​
​បើ​តាម​ការបញ្ជាក់​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ ដល់​សារព័ត៌មាន​ក្នុងស្រុក Fresh News នា​ព្រឹក​ថ្ងៃទី​១៦ ឧសភា​នេះ ឲ្យដឹងថា នាពេលនេះ លោក ហូរ ចំរើន កំពុងស្ថិត នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​កំពុង​រៀបចំ​សំណុំរឿង បញ្ជូន​ទៅកាន់​តុលាការ​។​

​សូមបញ្ជាក់​ថា លោក​ហូរ ចំរើន ត្រូវបាន​គេ​រាយការណ៍​ថា ថា​បាន​ដក​កាំភ្លើង បាញ់​ទៅលើ​មេឃ ប្រហែល​៦-៧​គ្រាប់ កាលពី​ថ្ងៃ​ទី​២១ ខែ​មេសា កន្លង​ទៅ​ថ្មីៗ​នេះ នៅក្នុង​ផ្ទះ​វិឡា​មួយកន្លែង ស្ថិតនៅ​ភូមិ​ព្រៃ​ស សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​៕ 

ព័ត៌មានផ្សេងទៀត