លោក​សម រង្ស៊ី​ថា​ ក្រុមតំណាងរាស្ត្រ​​អាមេរិក ​ស្នើច្បាប់​​ដាក់ទណ្ឌកម្ម​​ស្តីពី​កម្ពុជា​​

16-05-2018 10:28 am 1684

​បើតាម​ការបញ្ជាក់​ពី​លោក​សម រង្ស៊ី នៅថ្ងៃនេះ ឲ្យដឹងថា អ្នកតំណាងរាស្ត្រ​មួយក្រុម ដឹកនាំ​ដោយ​លោក អា​លែ​ន ឡូ​វែន​ថ​ល (Alan Lowenthal) បានដាក់​ច្បាប់​មួយ ស្តីពី​ប្រទេស​កម្ពុជា ដើម្បីឲ្យ​រដ្ឋសភា​អាមេរិ​ក ពិភាក្សា​និង​អនុម័ត នៅ​ចុង​សប្តាហ៍​នេះ​។ 

​លោក​សម រង្ស៊ី អះអាងថា​ច្បាប់​នេះ នឹង​ដាក់ទណ្ឌកម្ម លើ​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា ដែល​បាន​បំផ្លាញ​លទ្ធិប្រជាធិបតេយ្យ​។ លោក​ថា​ទណ្ឌកម្ម​ទាំងនោះ មានការ​បង្កក​ទ្រព្យសម្បត្តិ​ទាំងអស់ ដែល​មន្ត្រី​កម្ពុជា​ទាំងនោះ មាននៅ​សហរដ្ឋអាមេរិក ការទប់ស្កាត់​រាល់​សកម្មភាព​ហិរញ្ញវត្ថុ នៃ​មន្ត្រី​ទាំងនោះ នៅ​សហរដ្ឋអាមេរិក និង​ការបដិសេធ​ទិដ្ឋាការ មិនឲ្យ​មន្ត្រី​ទាំងនោះ មក​ជាន់​ទឹកដី​សហរដ្ឋអាមេរិក​។​

​យ៉ាងនេះក្តី នេះ​គ្រាន់តែ​ជា​ការអះអាង​របស់លោក​សម រង្ស៊ី តែប៉ុណ្ណោះ​។ ព័ត៌មាន​ផ្លូវការ ឬ​ប្រតិកម្ម បែបណា​ពី​រដ្ឋាភិបាល​កម្ពុជា នៅ​មិនទាន់បាន​បញ្ជាក់​នៅឡើយ​ទេ​៕

ព័ត៌មានផ្សេងទៀត