ប្រធានាធិបតី​តួ​ក​គី​​ថ្កោលទោស​​នាយករដ្ឋមន្ដ្រី​​អ៊ីស្រាអែល​​ក្រោយ​មាន​​មនុស្ស​ស្លាប់​​៥៩​នាក់​

16-05-2018 10:11 am 329
​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan

​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan បាន​បន្ទោស​ខ្លាំងៗ​ដល់​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​លោក​Benjamin Netanyahu ក្រោយ​មាន​ការសម្លាប់​ប្រជាជន​ប៉ាឡេ​ស្ទីន​៥៩​នាក់​នៅ​តំបន់​ព្រំដែន​កា​ហ្សា​។ កងទ័ព​អ៊ីស្រាអែល​បានសម្លាប់​ប្រជាជន​ទាំងនោះ នៅពេល​ពួកគេ​តវ៉ា​ប្រឆាំងនឹង​ការផ្លាស់ប្ដូរ​ស្ថានទូត​អាមេរិក​ពី​ទីក្រុង​Tel Aviv​របស់​អ៊ីស្រាអែល​មក​ដាក់​នៅ​ទីក្រុង​Jerusalem​។​

​ប្រធានាធិបតី​តួ​ក​គី​និយាយថា ដៃ​លោក​Netanyahu​ប្រឡាក់​ឈាម​ប្រជាជន​ប៉ាឡេ​ស្ទីន ហើយ​លោក​Netanyahu​មិនអាច​យក​ករណី​ឧក្រិដ្ឋ​កម្មនេះ​មក​វាយប្រហារ​តួ​ក​គី​បានឡើយ​។ លោក​Erdogan​ថា​លោក​Netanyahu មិន​យល់​ពី​បញ្ហា​មនុស្សធម៌​ទេ​ដូច្នេះ​គួរ​រៀនសូត្រ​ឲ្យបាន​ច្រើន​។ ប៉ុន្ដែ​លោក​Netanyahu​វិញ​ចោទ​ប្រធានាធិបតី​តួ​ក​គី​ថា ជា​អ្នកគាំទ្រ​ក្រុម​ហា​ម៉ាស​ប៉ាឡេ​ស្ទីន​៕

 

 

ព័ត៌មានផ្សេងទៀត