រដ្ឋលេខាធិការ​ក្រសួង​អប់រំ​លើកឡើង​បញ្ហា​ប្រឈម ៥​ចំណុច​ដែល​ប៉ះពាល់​ដល់​វិស័យ​កីឡា​របស់​សិស្ស​

15-05-2018 3:29 pm 632
រូបភាពពីទីភ្នាក់ងារសារព័ត៌មានម្ពុជា(AKP)

លោក​ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ​ក្រសួង អប់រំ យុវជន និងកីឡា បានលើកឡើង​ពី​បញ្ហា​ប្រឈម​ចំនួន ៥ ចំណុច ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​វិស័យ​កីឡា របស់​សិស្ស​ដូចជា​៖១.​ការអនុវត្ត​សកម្មភាព និង​ការប្រើប្រាស់​ម៉ោង​អប់រំ​កាយ និង​កីឡា នៅ​តាម​សាលារៀន​មិនទាន់បាន ពេញលេញ​នៅឡើយ​។ ទី​២.​គ្រឹះស្ថាន សិក្សា មួយចំនួន​មិនទាន់​មាន​ទី​លាន​សម្រាប់ ការអនុវត្ត សកម្មភាព​អប់រំ​កាយ និង​កីឡា​។ ទី​៣.​ការផ្គត់ផ្គង់​សម្ភារ ហ្វឹកហ្វឺន​មាន​ភាព យឺតយ៉ាវ និង​មិន​ទាន់​សមស្រប​តាម​និយាម​បច្ចេកទេស​។ ទី​៤-​ទីលានកីឡា​មិនទាន់ គ្រប់គ្រាន់​តាម តម្រូវការ សម្រាប់​បម្រើ​ដល់​ការហ្វឹកហាត់ និង​ដំណើរការ​ប្រកួត និង​ទី​៥ គឺ​កង្វះ​ដៃគូ​អភិវឌ្ឍ​សម្រាប់ គាំទ្រ​ដល់​វិស័យ​កីឡា​។​

ទាក់ទង​នឹង​ចំណុច​ប្រឈម​ទាំង​នេះ​ដែរ​លោក​ស៊ាន បូរ៉ា​ត ក៏​បាន​ស្នើ​ឱ្យ​អ្នកពាក់ព័ន្ធ​វិស័យ កីឡា​ទាំងអស់​គប្បី​រួមគ្នា​ធ្វើ និង​រួម​គ្នា​ដោះស្រាយ​លើ​បញ្ហា​ខ្វះខាត និង​ប្រឈម​លើ​ចំណុច​ទាំងនេះ​។​នេះ​ជា​អ្វី​ដែល​លោក​បាន​លើកឡើង​នៅក្នុង​ឱកាស​បិទ​ការប្រកួត​កីឡា​សិស្ស​មធ្យមសិក្សា ឆ្នាំ​២០១៨ នៅ​ខេត្ត​កំពត កាលពី​ពេល​ថ្មីៗ​នេះ​៕

 

 

 

 

 

 

 

 


ព័ត៌មានផ្សេងទៀត