លោក​គិន ភា​៖​​ការបោះឆ្នោត​បើ​ផ្តោតលើ​វត្តមាន​CNRPតែមួយ​ គឺ​បន្ទាប​​​ប្រជាធិបតេយ្យ​​នៅ​កម្ពុជា​

15-05-2018 3:13 pm 17072

​​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវបាន​ផាត់​ចេញ​ជា​ផ្លូវការ ពី​ព្រឹត្តិការណ៍​នៃ​ការបោះឆ្នោត​ថ្ងៃ​២៩ កក្កដា ខាងមុខនេះ យ៉ាង​ពិតប្រាកដ​។ បើ​បែបនេះ ជីវិត​នយោបាយ របស់លោក​សម រង្ស៊ី លោក​កឹម សុខា និង​ក្រុម​របស់គាត់ នឹងត្រូវ​បញ្ចប់​ឬ​?

​ប្រធាន​វិទ្យស្ថាន​ទំនាក់ទំនង​អន្តរជា​តិ និង​ជា​អ្នកជំនាញ​វិទ្យសាស្ត្រ​នយោបាយ លោក​បណ្ឌិត​គិន ភា បាន​ដាក់ចេញ​នូវ​សេណារីយោ​មួយ​ថា បើ​ក្រុមប្រឆាំង​ពិតជា​ចង់ឲ្យមាន​ការផ្លាស់ប្តូ​រមែន គឺ​ត្រូវតែ​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត ហើយ​បោះឆ្នោតឲ្យ​គណបក្ស​ដែល​ជា​កម្លាំង​ថ្មី ដែល​ត្រូវ​នឹង​ឆន្ទៈ​នយោបាយ​របស់​ពួកគាត់ ដូចជា​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ជាដើម​។ លោក​គិន ភា និយាយថា បើ​ម្ចាស់ឆ្នោត ឬ​ក្រុមប្រឆាំង​យក​គណបក្ស​សង្គ្រោះ​ជាតិ​មួយ មក​ធ្វើជា​លក្ខខណ្ឌ​នៃ​ការបោះឆ្នោត នៅ​ខែកក្កដា​ខាងមុខ វា​ហាក់ដូចជា​ការឲ្យ​តម្លៃ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ទាប​ពេក​។​

​ជា​បន្ត​សូម​ស្តាប់​លោក​គិន ភា តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត