ជារឿយៗ លោក​ហ៊ុន សែន តែង​រម្លឹក​ពី​ប្រវត្តិ​កម្ពុជា ខណៈ​រដូវ​ការបោះឆ្នោត​ជិត​មកដល់​

15-05-2018 10:20 am 596

​ក្នុង​បណ្តាញ Facebook ផ្លូវការ​របស់​លោកនាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​តែងតែ​រម្លឹក​ប្រជាពលរដ្ឋ អំពី​ប្រវត្តិ​ជូរចត់​របស់​កម្ពុជា ដែល​ធ្លាក់ចូល​សង្គ្រាម​រា​ប់ទ​ស​វត្យរ៍ ហើយក៏​រំលឹក​អំពី​ស្នាដៃ របស់លោក​ក្នុង​ការកសាង​សន្តិភាព និង​ការអភិវឌ្ឍន៍​ជាតិ​ដោយ​បាត់​ដៃទទេ​ផងដែរ​។​

​ដោយឡែក​ថ្ងៃនេះ លោក​បានបញ្ជាក់​ពី​ប្រវត្តិ​អតីតកាល នៃ​ការចុះ​ជួប និង​ជួយ​ពលរដ្ឋ តាម​បណ្តា​ខេត្ត រួមទាំង​ការកសាង​ប្រព័ន្ធធារាសាស្ត្រ និង​ប្រឡាយទឹក នៅ​ទីជនបទ តាមរយះ​រូបភាព​របស់លោក ក្នុងសម័យ​ក្រោយ​សង្គ្រាម​។​

​លោក​នាយករដ្ឋមន្ត្រី ក៏​បង្ហាញ​ពី​ការ​ប្រៀបប្រដូច​នឹង​សង្គម​បច្ចុប្បន្ន ដែលមាន​ស្ពាន ផ្លូវ ល្អៗ ប្រជាពលរដ្ឋ​មាន​កម្រិតជីវភាព​ធូរធារ មានលទ្ធភាព​ក្នុង​ការប្រើប្រាស់​រថយន្ត​ទំនើបៗ ហើយ មន្ត្រីរាជការ និង​កម្មករ មាន​ប្រាក់ខែ​សមរម្យ រួមទាំង​លក្ខខ័ណ្ឌ​ការងារ​ប្រសើរ​ផង​នោះ​។​

​សារ​ចុងក្រោយ​របស់លោក និយាយថា​« ពូ​នឹង​បន្ត​ចុះ​ជួប​ជាមួយ​ក្មួយៗ​កម្មករ​នៅ​ទូទាំងប្រទេស​។ ពូ​អរគុណ​ក្មួយៗ ដែលមាន​ជំនឿ​ជឿជាក់​លើ​ការដឹកនាំ​របស់​ពូ ហើយ​បន្ត​គាំទ្រ​និង​បោះឆ្នោតអោយ គណបក្ស​ប្រជាជន ដើម្បី​ថែរក្សា​ការពារ​សន្តិភាព និង​ដើម្បី​ពូ​មានឱកាស​អភិវឌ្ឍន៍​ប្រទេសជាតិ​យើង​អោយ​កាន់តែ​រីកចម្រើន​

ព័ត៌មានផ្សេងទៀត