ក្រុម​ISប្រកាស​ទទួលស្គាល់​ការវាយប្រហារលើ​ប៉ុស្តិ៍​ប៉ូលិសក្នុងប្រទេស​ឥណ្ឌូនេស៊ី​

15-05-2018 9:23 am

​ក្រុម​សកម្មប្រយុទ្ធ​IS​បានប្រកាស ថាគ្នាពួកគេ​បាន​វាយប្រហារ​បំផ្ទុះ​គ្រាបបែក លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៃ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស ស្ថិតក្នុង​ទីក្រុង Surabaya​កាលពី​ថ្ងៃ​ចន្ទ​។ នេះ​តាម​ការ​ឲ្យដឹងពី​ទីភ្នាក់ងារសារព័ត៌​មាន  Amaq របស់​ក្រុម​សកម្ម​ប្រយុទ្ធ​។​

​គួរ​ជម្រាបជូន​ថា កាលពី​ថ្ងៃ​ចន្ទ​មនុស្ស​៥​នាក់​រួមមាន​ក្មេង​ចាស់ ប្រុស ស្រី បាន​ជិះ​ម៉ូតូ​ទៅ​បំផ្ទុះ​គ្រាប់បែក លើ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៃ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស បណ្តាលឲ្យ​ប៉ូលិស​៤​នាក់ និង​ជន​ស៊ីវិល​៦​នាក់​រងរបួស​។ នេះ​ជា​ករណី​បំផ្ទុះ​គ្រាប់បែក​ថ្មី​មួយទៀត បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត កើតឡើង​នៅ​ព្រះវិហារ​អ៊ីស្លាម​ចំនួន​៣ កាលពី​ថ្ងៃ​សៅរ៍ បណ្តា​លឲ្យមនុស្ស​១៣​នាក់​ស្លាប់ និង​ជាង​៤០​នាក់​រងរបួស​។ ករណី​បំផ្ទុះ​គ្រាប់បែក​បី​ទីតាំង​ផ្សេងគ្នា​នោះ បង្កឡើង​ដោយ​គ្រួសារ​ជនជាតិ​ឥណ្ឌូនេស៊ី​មួយ​គ្រួសារ មាន​គ្នា​៦ នាក់ ហើយ​ពួកគេ​គឺជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក ដែល​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​IS៕  

ព័ត៌មានផ្សេងទៀត