ឥណ្ឌូនេស៊ីរ​ង​ការបំ​ផ្ទុះ​គ្រាប់បែកមួ​យករណី​ទៀតនៅថ្ងៃចន្ទ​នេះ​

14-05-2018 3:52 pm 934
ប៉ូលិសដើរល្បាតជុំវិញទីស្នាក់ការប៉ូលិសស្ថិតក្នុងក្រុងSurabayaបន្ទាប់ពីការវាយប្រហារ

​មនុស្ស​៤​នាក់​បាន​ប្រើប្រាស់​ម៉ូតូ​២​គ្រឿង ជិះ​ទៅ​បំផ្ទុះ​គ្រាប់បែក នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ នៃ​ទីស្នាក់ការ​កណ្តាល​ប៉ូលិស ស្ថិតនៅក្នុង​ក្រុង Surabaya ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ម៉ោង​ជិត​៩​ព្រឹក​នៅ​ថ្ងៃ​ចន្ទ​ទី​១៤​ខែ​ឧសភា ឆ្នាំ​២០១៨​នេះ​។ ហេតុការណ៍​នេះ បណ្តាលឲ្យ​ប៉ូលិស​៤​នាក់ និង​ជន​ស៊ីវិល​៦​នាក់ រងរបួស​។ 

​នេះ​ជា​ករណី​បំផ្ទុះ​គ្រាប់បែក​ថ្មី​មួយទៀត បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់បែក​អត្ថ​ឃាត កើតឡើង​នៅ​ព្រះវិហារ​អ៊ីស្លាម​ចំនួន​៣ កាលពី​ថ្ងៃ​សៅរ៍ បណ្តា​លឲ្យមនុស្ស​១៣​នាក់​ស្លាប់​និង​ជាង​៤០​នាក់​រងរបួស​។ ករណី​បំផ្ទុះ​គ្រាប់បែក​បី​ទីតាំង​ផ្សេងគ្នា​នោះ បង្កឡើង​ដោយ​គ្រួសារ​ជនជាតិ​ឥណ្ឌូនេស៊ី​មួយ​គ្រួសារ មាន​គ្នា​៦ នាក់ ហើយ​ពួកគេ​គឺជា​សមាជិក​ក្រុម​សកម្មប្រយុទ្ធ​ក្នុងស្រុក ដែល​គាំទ្រ​ក្រុម​សកម្មប្រយុទ្ធ​IS៕  

ព័ត៌មានផ្សេងទៀត