លោក​ប្រាក់ សុខុន​នឹងចូលរួម​ប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម​នៅ​ថ្ងៃទី​១៧​ខែ​ឧសភា​

14-05-2018 3:28 pm 781

លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ នឹង​ដឹកនាំ​គណៈប្រតិភូ​ទៅ​ចូលរួម និង​ធ្វើ​ជា​សហប្រធាន​កិច្ចប្រជុំ​លើក​ទី​១៦ គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម ស្តីពី​កិច្ចសហប្រតិបត្តិការ​សេដ្ឋកិច្ច វប្បធម៌ វិទ្យាសាស្ត្រ និង​បច្ចេកវិទ្យា ជាមួយ​លោក​ផាម ប៊ិញ មិញ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៧ ខែ​ឧសភា នា​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម​។​

​សូម​បញ្ជាក់​ដែរ​ថា កិច្ចប្រជុំ​គណៈកម្មការ​ចម្រុះ​កម្ពុជា​-​វៀតណាម លើក​ទី​១៦​នេះ នឹង​ពិនិត្យ​ឡើងវិញ​នូវ​សមិទ្ធិផល​លើ​វិស័យ​នានា ដែល​សម្រេចបាន​ដោយ​ប្រទេស​ទាំង​ពីរ និង​រិះរក​មធ្យោបាយ ដើម្បី​ធ្វើ​ឲ្យ​ស៊ីជម្រៅ ថែមទៀត​នូវ​ចំណងមិត្តភាព និង​កិច្ចសហប្រតិបត្តិការ ដែល​បាន​កសាង និង​ថែរក្សា សម្រាប់​សន្តិភាព​ប្រទេស​ទាំង​ពីរ​៕

ព័ត៌មានផ្សេងទៀត