គ​.​ជ​.​ប​៖​​គណបក្ស​​ចូលរួម​ការបោះឆ្នោត​​អាណត្តិ​ទី​៦​នេះ​ អាចមាន​​ច្រើន​ទ្វេដង​​នៃ​អាណត្តិ​មុន​​

14-05-2018 2:55 pm 2023
​លោ​កឌឹម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត

​ថ្ងៃទី​១៤ ឧសភា នេះ ជា​ថ្ងៃ​បិទ​បញ្ចប់​នៃ​ការចុះបញ្ជី​គណបក្សនយោបាយ សម្រាប់​ចូលរួម​ការបោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៦​។​

​លោ​កឌឹម សុ​វណ្ណា​រុំ សមាជិក និង​ជា​អ្នកនាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត បញ្ជាក់ថា រយៈពេល​១៥​ថ្ងៃ​មកនេះ ដំណើរការ​ចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត​គណបក្សនយោបាយ គឺ​ដំណើរការ​ទៅ រលូន​តាម​ការគ្រោងទុក​។ លោក​ថា រយៈពេល​១៥​ថ្ងៃ​មកនេះ មាន​គណបក្ស​ចំនួន​២១ បាន​បំពេញបែបបទ​តាម​នីតិវិធី របស់ គ​.​ជ​.​ប  ដែល​ក្នុងនោះ គ​.​ជ​.​ប បានសម្រេច ចុះបញ្ជី​ផ្លូវការ​ចំនួន​៤​រួចហើយ ឯ​គណបក្ស​ដទៃទៀត គ​.​ជ​.​ប កំពុង​ពិនិត្យ​។ ក្នុង​រយៈពេល​៧​ថ្ងៃ​នៃ​ការពិនិត្យ ឃើញថា​ត្រឹមត្រូវ​ហើយ នោះ គ​.​ជ​.​ប នឹង​ឈានទៅ​សម្រេច​ចុះបញ្ជី​ជា​ផ្លូវការ​។ តាមរយៈ​ចំនួន​គណបក្ស​ដែល បាននិងកំពុង​បំពេញបែបបទ​នេះ លោ​កឌឹម សុ​វណ្ណា​រុំ អះអាងថា ចំនួន​គណបក្ស​ដែល​នឹងចូលរួម​ប្រកួតប្រជែង​ការបោះឆ្នោត នៅ​អាណត្តិ​ទី​៦​នេះ អាចមាន​ចំនួន​ច្រើនជាង មួយ​ជា​ពីរ បើ​ធៀប​នឹង​អាណត្តិ​ទី​៥ ដែល​មានតែ ៨​គណបក្ស ប៉ុណ្ណោះ ចូលរួម​។​

​ជា​បន្ត​សូម​ស្តាប់ កាល​លើកឡើង​ពី​លោ​កឌឹម សុ​វណ្ណា​រុំ តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត