លោកនាយក​រដ្ឋមន្ត្រី​៖​លោក​ចង់​ឃើញ​មាន​ការកសាង​ស្ពាន​ឆ្លងទន្លេ​មួយ​ខ្សែ​ដែល​ជា​ចំណងដៃ​របស់​កូរ៉េ​

14-05-2018 11:05 am 1206

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​បាន​លើកឡើង​នូវ ក្នុង​ពិធី​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់​អគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ នៅ​ថ្ងៃ​ទី​១៤ ខែ​ឧសភា​ថា កន្លងមក ភាគី​កូរ៉េ​តែងតែ​បាន​ផ្តល់​នូវ​ជំនួយ​ផ្សេងៗ​ដល់​កម្ពុជា​លើ​ផ្នែក​មួយ​ចំនួន​ដូចជា ផ្នែក​ធនធានមនុស្ស ផ្នែក​សុខាភិបាល ការកសាង​ផ្លូវ​ថ្នល់ និង​ប្រព័ន្ធ​ធារាសាស្ត្រ​ជាដើម​។​លោកនាយក​រដ្ឋមន្ត្រី​បន្តថា នៅពេល​ខាងមុខ​នេះ លោក​ចង់​ឃើញ​មាន​ការកសាង ស្ពាន​ឆ្លង​ទន្លេ​មួយ​ខ្សែ​ដែល​ជា​ចំណងដៃ​នៃ​កិច្ចសហប្រតិបត្តិការ​មិត្តភាព​កម្ពុជា​-​កូរ៉េ ផងដែរ​...

​សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​៖

​សូមបញ្ជាក់​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា បាន​អញ្ជើញ​ចូលរួម​សម្ពោធ​នូវ​អាគារ​មិត្តភាព​កម្ពុជា​-​កូរ៉េ ។​ដោយ​លើក​ទី​១ គឺ​សម្ពោធ​ដាក់ឲ្យ​ប្រើប្រាស់ កាលពី​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០០៧៕

 

 

 

 

 

 

 

ព័ត៌មានផ្សេងទៀត