លោក​សុខ ទូច​៖​​អន្តរជាតិ​ដែល​គាំទ្រ​​សង្គ្រោះ​ជាតិ​​នៅតែ​ធ្វើការ​​ជាមួយ​រដ្ឋាភិបាល​​ក្រោយ​បោះឆ្នោត​​

13-05-2018 3:04 pm 4286

​ក្រោយ​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ក្រុម​មេដឹកនាំ​សំខានៗ​នៃ​អតីត​គណបក្ស​នេះ ពិសេស​លោក​សម រង្ស៊ី បាន​បន្ត​បេសកកម្ម​ការទូត​របស់​ខ្លួន ដើម្បី​រក​កិច្ច​អន្តរាគមន៍​ពី​សហគមន៍​អន្តរជាតិ​។ ប៉ុន្តែ​ជា​ការកត់សម្គាល់ បេសកកម្ម​នេះ ហាក់​មិន​ទទួលបាន​ផល​ជា​ដុំកំភួន ក្នុង​ការដាក់​សម្ពាធមក​លើ​រដ្ឋាភិបាល​កម្ពុជា ដែល​ដឹកនាំ​ដោយ​គណបក្សកាន់អំណាច​របស់លោក​ហ៊ុន សែន​នោះទេ​។​

​ប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ​ផង​នោះ គឺ​លោក​បណ្ឌិត​សុខ ទូច លើកឡើងថា នៅ​អាណត្តិ​ទី​៦​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​ប្រព័ន្ធ នឹងត្រូវ​ខ្ទាត​ចេញពី​ទំព័រ​នៃ​ប្រវត្តិ​នយោបាយ​ហើយ​។ លោក​សុខ ទូច បញ្ជាក់​បន្ថែមថា  សហគមន៍​អន្តរជាតិ ដែល​កំពុងតែ​គាំទ្រ​ក្រុមប្រឆាំង​នៅពេលនេះ នឹង​នៅតែ​បន្ត​ធ្វើការ​ជាមួយ​រដ្ឋាភិបាល​កម្ពុជា ដែល​កើតចេញពី​ការបោះឆ្នោត​ខាងមុខនេះ​ដដែល​។​

​ជា​បន្ត សូម​ស្តាប់​ការបកស្រាយ​ពី​លោក​បណ្ឌិត​សុខ ទូច តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖


ព័ត៌មានផ្សេងទៀត