មនុស្ស​ជាង​៤០​នាក់​ស្លាប់​និង​របួសក្នុងការ​បំផ្ទុះ​គ្រាប់បែកនៅ​ឥណ្ឌូនេស៊ី​

13-05-2018 1:51 pm 697
ក្រុមត្រួតពិនិត្យនៅទីតាំងរងការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃសៅរ៍

​មនុស្ស​យ៉ាងហោចណាស់ ៦​នាក់​ស្លាប់បាត់​បង់ជីវិត និង​៣៥​នាក់​រងរបួស ក្នុងការ​បំផ្ទុះ​គ្រាប់បែក ចំនួន​បី​លើក លើ​វិហារ​អ៊ីស្លាម​ចំនួន​បី​កន្លែង​នៅក្នុង​ទីក្រុង​Surabaya ដែលជា​ទីក្រុង​ធំ​ទី​ពីរ របស់​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​ថ្ងៃ​សៅរ៍​។ មន្ត្រី​ភ្នាក់ងារ​ស៊ើបការណ៍​ឥណ្ឌូណេស៊ី និយាយថា ការ​បំផ្ទុះ​នេះ សង្ស័យ​ប្រព្រឹត្តិ​ដោយ​ក្រុម​សកម្ម​ប្រយុទ្ធ​IS​។ 

​សមត្ថកិច្ច​កំពុង​ស៊ើបអង្កេត បារម្ភ​ក្រែង​មាន​ការវាយប្រហារ លើ​ព្រះវិហារ​ទី​បួនទៀត​។ បន្ថែម​លើ​នេះ​ប៉ូលិស​ក៏បាន​បញ្ជា ឲ្យ​បិទ​ព្រះវិហារ​ទាំងអស់​នៅ​ក្រុង Surabaya ហើយ​ពិធីបុណ្យ​សាសនា​ដ៏​ធំ ដែល​ត្រូវ​ប្រារព្ធ​ធ្វើ​ក្នុង​ទីក្រុង​នេះ ត្រូវបាន​លុបចោល​ផងដែរ ដើម្បី​ការពារ​សុវត្ថិភាព​៕

ព័ត៌មានផ្សេងទៀត