មនុស្ស​ម្នាក់​ស្លាប់ក្នុង​ការវាយប្រហារ​ដោយ​កាំបិទ​ក្នុង​ក្រុង​ប៉ារីស​

13-05-2018 8:52 am 903
ស្រុកOpéra

​មនុស្សម្នា​ក់បាន​ស្លាប់បាត់​បង់ជីវិត និង​៤​នាក់​រងរបួស​ធ្ងន់​និង​ស្រាល នៅក្នុង​ការវាយប្រហារ​ដោយ​កាំបិទ​ក្នុង​ក្រុងប៉ារីស ប្រទេស​បារាំង​។ ជនសង្ស័យ​ធ្វើ​សកម្មភាព​វាយប្រហារ ត្រូវបាន​បាញ់សម្លាប់ ដោយ​ប៉ូលិស​នៅ​ក្នុងស្រុក Opéra ។ ប៉ូលិស​បារាំង ដាក់​ការសង្ស័យថា ករណីនេះ ជា​ការវាយប្រហារ​ភេរវកម្ម ខណៈ​បន្តិចក្រោយមក ក្រុម​ស​កម្មម​ប្រយុទ្ធ​IS និយាយថា ទា​ហ៊ាន​របស់គេ​ម្នាក់ បាន​បើក​ការវាយប្រហារ​កាលពី​ល្ងាច​ថ្ងៃ​សៅរ៍​។​

​យ៉ាងណាក៏ដោយ អង្គភាព​ប្រឆាំង​អំពើ​ភេរវកម្ម នៃ​ការិយាល័យ​ព្រះរាជអាជ្ញា​ទី​ក្រុងប៉ារីស បាន​បើក​ការស៊ើបអង្កេត ជុំវិញ​ករណីនេះ​ផងដែរ​៕

ព័ត៌មានផ្សេងទៀត