ក្រោយ​ចាញ់ឆ្នោត​​លោក​ណា​ជីប​​ត្រូវ​ហាមឃាត់​​មិនឲ្យ​ចេញពី​​ម៉ាឡេស៊ី​ឡើយ​

12-05-2018 2:29 pm 4132
អតីតនាយករដ្ឋមន្ដ្រីម៉ាឡេស៊ី​លោកណាជីប រ៉ាហ្សាក់

​អាជ្ញាធរ​ម៉ាឡេស៊ី​នៅ​ថ្ងៃទី​១២​ឧសភា​នេះ បានចេញ​សេចក្ដីប្រកាស​មួយ​ហាមឃាត់​អតីត​នាយករដ្ឋមន្ដ្រី​ម៉ាឡេស៊ី​លោក​ណា​ជីប រ៉ា​ហ្សាក់​និង​ភរិយា មិនឲ្យ​ចាកចេញ​ពី​ប្រទេសឡើយ​។ ការប្រកាស​ដូច្នេះ​ចន្លោះពេល​មាន​ព័ត៌មាន​លេចលឺ​ថា រដ្ឋាភិបាល​កំពុងបើក​ការស៊ើបអង្កេត​ជាថ្មី លើ​រឿងអាស្រូវ​ពុករលួយ​រាប់ពាន់​លាន​ដុល្លារ នៅក្នុង​មូលនិធិ​ដែល​លោក​ណា​ជីប​បាន​បង្កើត​។​

​អាជ្ញាធរ​អន្ដោប្រវេសន៍​បានចេញ​សេចក្ដីប្រកាស​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ បន្ទាប់ពី​លោក​ណា​ជីប​បង្ហោះ​សារ​នៅលើ​ហ្វេ​សប៊ុក​ថា លោក​និង​ភរិយា​នឹង​ទៅ​សម្រាក​នៅក្រៅ​ប្រទេសមួយ​សប្ដាហ៍ ក្រោយ​ចាញ់ឆ្នោត​កាលពី​ថ្ងៃទី​០៩​ឧសភា​។ ប៉ុន្ដែ​ក្រោយ​ការជូនដំណឹង​របស់​អាជ្ញាធរ​អន្ដោប្រវេសន៍ លោក​ណា​ជីប​បាន​បង្ហោះ​សារ​នៅលើ​ប្រព័ន្ធ​Twitter​ថា លោក​នឹង​គោរព​តាម​បទបញ្ជា​។ លោក​និយាយ​ដូច្នេះ​ថា “​ខ្ញុំ​ត្រូវបាន​អាជ្ញាធរ​អន្ដោប្រវេសន៍​ផ្ដល់ដំណឹង​ថា មិន​អនុញ្ញាតឲ្យ​ខ្ញុំ​និង​ភរិយាចាក​ចេញទៅក្រៅ​ប្រទេ​សទេ​។ ខ្ញុំ​នឹង​គោរព​តាម​ការហាមឃាត់​នេះ ហើយ​ខ្ញុំ​នឹង​នៅ​ម៉ាឡេស៊ី​ជាមួយ​ក្រុមគ្រួសារ​របស់​ខ្ញុំ​”៕

ព័ត៌មានផ្សេងទៀត