អាមេរិក​​សន្យា​​នឹង​ធ្វើឲ្យ​​កូរ៉េខាងជើង​​ក្លាយជា​ប្រទេស​​អ្នកមាន​​បើ​ព្រម​​បោះបង់​​នុយក្លេអ៊ែ​រ​

12-05-2018 10:38 am 656
  ស្តាប់
រដ្ឋមន្ដ្រី​ការបរទេស​អាមេរិក​(ឆ្វេង)​និងមេដឹកនាំកូរ៉េខាងជើង
ស្តាប់ជាសំឡេង

​សហរដ្ឋអាមេរិក​បាន​សន្យា​កាលពី​ថ្ងៃ​សុក្រ​ថា នឹង​ធ្វើការ​ដើម្បី​ស្ដារឡើងវិញ​សេដ្ឋកិច្ច​កូរ៉េខាងជើង ដែល​រងគ្រោះ​ដោយសារ​ទណ្ឌកម្ម ប្រសិនបើ​របប​លោក​គីម ជុង​អ៊ុន​ព្រម​ទម្លាក់ចោល​អាវុធ​នុយក្លេអ៊ែរ​។ ការប្ដេជ្ញា​របស់លោក​រដ្ឋមន្ដ្រីការបរទេ​ស​ថ្មី​អាមេរិ​កម៉ៃ ផុម​ភី​អូ​ដូច្នេះ ធ្វើឡើង​បន្ទាប់ពី​មន្ដ្រីជាន់ខ្ពស់​អាមេរិក​បង្ហាញ​សុទិដ្ឋិនិយ​មមុន​កិច្ច​ប្រជុំ​កំពូល រវាង​ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ ជាមួយ​មេដឹកនាំ​កូរ៉េខាងជើង​លោក​គីម ជុង​អ៊ុន នៅ​ថ្ងៃទី​១២​មិថុនា​ក្នុងប្រទេស​សិង្ហ​បុរី​។​

​លោក​ផុម​ភី​អូ​ដែលបាន​ជួប​លោក​គីម ជុង​អ៊ុន​ថ្មីៗ​នេះ​បាន​និយាយ​ដែរថា ទាំង​អាមេរិក​និង​កូរ៉េខាងជើង​បាន​យល់​ពីគ្នា​ទៅវិញទៅមក​លើ​គោលដៅ​រួម​ប្រទេស​ទាំងពីរ ហើយ​ថា​អាមេរិក​នៅតែ​បន្ដ​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ច​កូរ៉េខាងជើង បន្ទាប់ពី​រង​ការបំផ្លិចបំផ្លាញ​ដោយសារ​ការគ្រប់គ្រង​ខុស និង​ការដាក់ទណ្ឌកម្ម​ពី​អន្ដរជាតិ​។ ប្រសិនបើ​កូរ៉េខាងជើង​ចាត់វិធានការ​តឹងរ៉ឹង​រំលាយចោល​នុយក្លេអ៊ែរ​បាន​ឆាប់រហ័ស អាមេរិក​ត្រៀមខ្លួន​ជាស្រេច​សហការ​នឹង​កូរ៉េខាងជើង សម្រេច​ឲ្យបាន​នូវ​ភាពរុងរឿង​ដូចជា​កូរ៉េ​ខាងត្បូង​អ៊ីចឹង​ដែរ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​មាន​បទ​ឈប់​បាញ់​ឆ្នាំ​១៩៥៣ បញ្ចប់សង្គ្រាម​កូរ៉េខាងត្បូង​និង​កូរ៉េខាងជើង កូរ៉េខាងត្បូង​បាន​រួចផុត​ពី​មហន្ដរាយ ហើយ​បាន​ក្លាយជា​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​មួយ​ក្នុង​លោក​។ ចំណែក​កូរ៉េខាងជើង​វិញ​បាន​ក្លាយជា​រដ្ឋ​ឯកោ​បំផុត​មួយ​ក្នុង​លោក ហើយ​សេដ្ឋកិច្ច​ហួស​សម័យ​របស់គេ​បាន​រងគ្រោះ​កាន់តែខ្លាំង ក្រោម​ការដាក់​សម្ពាធ​ពី​អន្ដរជាតិ​គាំទ្រ​ដោយ​អង្គការសហប្រជាជាតិ ជុំវិញ​កម្មវិធី​នុយក្លេអ៊ែរ​និង​មី​ស៊ី​ល​៕

ព័ត៌មានផ្សេងទៀត