រុស្ស៊ី​​និង​តួ​ក​គី​ថា​​អាមេរិក​ដកខ្លួន​​ចេញពី​កិច្ចព្រមព្រៀង​​នុយក្លេអ៊ែរ​អ៊ីរ៉ង់​​ជា​កំហុស​ធ្ងន់​ណាស់​

11-05-2018 3:46 pm 367

​ប្រធានាធិបតី​តួ​ក​គី​លោក​Recep Tayyip Erdogan និង​ប្រធានាធិបតី​រុស្ស៊ី​លោក​Vladimir Putin បាន​ពិភាក្សាគ្នា​ពី​ការដកខ្លួន​របស់​អាមេរិក​ចេញពី​កិច្ចព្រមព្រៀង​នុយក្លេអ៊ែរ​អ៊ីរ៉ង់​។ កិច្ចពិភាក្សា​ធ្វើឡើង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ដោយ​មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​លើកឡើង​ដូចគ្នា​ថា ការសម្រេចចិត្ដ​របស់​លោក​Donald Trump គឺជា​រឿង​ខុសឆ្គង​។ កិច្ចព្រមព្រៀង​ដែល​បាន​ចុះ​កាលពី​ឆ្នាំ​២០១៥ ជា​លទ្ធផល​នៃ​ការប្រឹងប្រែង​ផ្នែក​ការទូត ដូច្នេះ​ត្រូវតែ​រក្សាទុក​ដើម្បី​អនុវត្ដ​តាម​។ នេះ​បើតាម​ប្រភពពី​តួ​ក​គី​។ ប្រភព​ដដែល​ឲ្យដឹងទៀតថា ទាំង​មេដឹកនាំ​តួ​ក​គី​និង​រុស្ស៊ី​បានបង្ហាញ​ពី​ការព្រួយបារម្ភ ទាក់ទង​នឹង​ស្ថានការណ៍​តានតឹង​នៅក្នុង​ប្រទេស​ស៊ី​រី គឺ​ការវាយប្រហារ​គ្នា​រវាង​អ៊ីស្រាអែល​និង​អ៊ីរ៉ង់​ផងដែរ​៕

ព័ត៌មានផ្សេងទៀត