គណបក្ស​មូលដ្ឋាន​​ឆ្លើយតប​នឹង​​អ្នក​រិះគន់​​ពី​ការសម្រេច​ចិត្ត​ចូលរួម​​បោះឆ្នោត​​

10-05-2018 3:10 pm 12254

​ភ្លាមៗ នៅក្រោយ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ដែល​បណ្តុំ​ដោយ​ក្រុម​បញ្ញវន្ត និង​អ្នកប្រជាធិបតេយ្យ​ជំនាន់​ថ្មី បានប្រកាស​ពី​ការសម្រេចចិត្ត​ចូលរួម​ការបោះឆ្នោត​នា​ខែកក្កដា​ខាងមុខ ស្រាប់តែ គណបក្ស​នេះ រង​នូវ​ការរិះគន់​យ៉ាងខ្លាំង​ពី​សំណាក់​មហាជន ពិសេស​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​តែម្តង​។

ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​លោក​សាម អ៊ី​ន តប​ទៅវិញ​ថា លោក​មិន​ខឹង​នឹង​អ្នក​ទាំង​នោះទេ​។ លោក​និយាយថា ការចូលរួម​វា​ប្រសើរ​ជាង​ធ្វើពហិការ​។ លោក​សាម អ៊ី​ន អះអាងថា លោក​យល់​ពី​អារម្មណ៍​អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ពីព្រោះ​ពួកគេ​កំពុង​រង​នូវ​ភាពអយុត្តិធម៌ ដោយសារតែ​បក្ស​ដែល​ខ្លួន​ស្រឡាញ់​ត្រូវគេ​រំលាយ​។ លោក​ថា ការចូលរួម​ការបោះឆ្នោត គឺជា​ឱកាស​មួយ​សម្រាប់ឲ្យ​គណបក្ស​លោក បាន​ផ្សព្វផ្សាយ​ពី​វប្បធម៌​នយោបាយ​ថ្មី គោលនយោបាយ​ថ្មី និង​ផ្តល់​ជា​ជម្រើស​ថ្មី​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ចង់បាន​នូវ​ការផ្លាស់ប្តូរ និង​ចង់បាន​នូវ​អ្វីដែល​ថ្មី​សម្រាប់​ប្រទេស​កម្ពុជា​។ លោក​សង្ឃឹមថា តាមរយៈ​ការពន្យល់​នេះ នឹង​ធ្វើឲ្យ​អ្នកទាំងនោះ​ផ្លាស់ប្តូ​រចិត្ត ហើយ​ងាក​មក​គាំទ្រ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន សម្រាប់​កសាង​ប្រជាធិបតេយ្យ​ជាថ្មី​ឡើងវិញ​។​

​ជា​បន្ត​សូម​ស្តាប់​លោក​សាម អ៊ី​ន តាមរយៈ​កិច្ចសម្ភាសន៍​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត