ភាពល្អូកល្អឺន​៣​យ៉ាងដែល​ប្តី​ប្រពន្ធ​ស្រឡាញ់គ្នានៅតែ​ធ្វើ​ចំពោះ​គ្នា​រៀងរាល់ថ្ងៃ​

08-05-2018 4:48 pm 1208

​មនុស្ស​មួយចំនួន​បាន​លើកឡើងថា គូស្នេហ៍​ភាគច្រើន​ផ្តល់​ក្តីស្រឡាញ់ ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា​តែ​នៅពេល​ស្រឡាញ់គ្នា​ពីដំបូង​ប៉ុណ្ណោះ​។ លុះ​រស់នៅ​ជាមួយគ្នា​យូរៗ​ទៅ ប្រែជា​សោះកក្រោះ ដែល​បញ្ហា​នេះ អាច​បណ្តាលមកពី​មូលហេតុ​ជាច្រើន​ផ្សេងគ្នា​។ ប៉ុន្តែ​សម្រាប់​គូស្នេហ៍​មួយចំនួន​ពួកគេ​នៅតែ​រក្សា​ភាព​ផ្អែមល្ហែម​ចំពោះ​គ្នា និង​ចែករំលែក​រឿងរ៉ាវ​ក្នុង​ចិត្ត ដោយ​មិនមែន​ប្រើ​ត្រឹមតែ​បបូរមាត់​សម្រាប់​និយាយ​ប៉ុណ្ណោះ​ទេ ពួគេ​បានយក​បេះដូង​មកពណ៌នា រឿង​ក្នុង​ចិត្ត​ប្រាប់​គ្នា​ទៅវិញទៅមក ដើម្បី​រក្សា​ចំណង​ស្នេហ៍​ឲ្យនៅ​គង់វង់​និង​យូរអង្វែង​។ ខាងក្រោម​នេះ​ជា ទម្លាប់​៣​ចំណុច​ដែល​ប្តី​ប្រពន្ធ​ស្រឡាញ់គ្នា នៅតែ​ធ្វើ​ចំពោះ​គ្នា​រៀងរាល់ថ្ងៃ !

- ចំណាយពេល​១០​នាទី​រៀងរាល់ថ្ងៃ ដើម្បី​អនុញ្ញាតឲ្យ​បេះដូង​គូស្នេហ៍ បាន​និយាយ​រកគ្នា រៀបរាប់​ប្រាប់​ពី​រឿង​ល្អ​និង​រឿង​មិនល្អ​នៅក្នុង​ចិត្ត​។​

- បើទោះបី​ការងារ​រវល់​យ៉ាងណាក៏ដោយ ពួកគេ​តែង​ចំណាយពេល​ពីរ​ឬ​បី​នាទី ដើម្បី​ទូរស័ព្ទ​ទៅកាន់​ដៃគូ ឬ ផ្ញើ​សារ​ជា​រូបភាព ឬ​អក្សរ បែប​កំប្លែងៗ​ក៏បាន ឬ​ការនិយាយ​ពាក្យ​ល្អៗ​ខ្លីៗ​ប្រាប់​ដៃគូ​។​

- មុនពេល​ចាប់ផ្តើម​ថ្ងៃ​ធ្វើការ​ដ៏​សែន​រវល់​របស់​ពួកគេ តែង​យក​វេលា​ពេលព្រឹក បន្ថែម​ភាព​ផ្អែម​ល្ហែម ដើម្បី​រឹតចំណង​ស្នេហ៍​របស់​ពួកគេ ឲ្យ​កាន់តែ​រឹងមាំ​។ វិធីសាស្ត្រ​នេះ អ្នក​នៅតែ​អាច​ធ្វើបាន បើទោះបី​អ្នកមាន​កូនតូច​ក៏ដោយ ពោល​នៅពេល​រៀបចំ​អ្វីៗ​គ្រប់យ៉ាង​សម្រាប់​កូន​របស់​អ្នក​ហើយ អ្នក​អាច​ឆ្លៀតពេល​បន្តិច ដើម្បី​ផ្តល់​ភាពកក់ក្តៅ​និង​ស្នាមញញឹម​ដល់​គូស្នេហ៍​របស់​អ្នក​៕

ព័ត៌មានផ្សេងទៀត