ពាក្យ​​«​កំលោះ ក​ម្លោះ និង​កំឡោះ​»​ សរសេរ​​មួយណា​ត្រូវ​?​

06-05-2018 4:20 pm 1850

ការសរសេរ​ពាក្យ​នេះ នៅ​មិនទាន់បាន​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​នៅឡើយ​ទេ​។ អ្នកខ្លះ​សរសេរ​«​កំលោះ​» ខ្លះ​«​ក​ម្លោះ​» និង​ខ្លះទៀត សរសេរ​ជា​«​កំឡោះ​» បែបនេះ​ទៅវិញ​។​ក្នុងចំណោម សំណេ​រទាំង​៣ ខាងលើ តើ​ពាក្យ​មួយណា​ដែល​ត្រឹមត្រូវ​តាម​វចនានុក្រម​ខ្មែរ​?

​វចនានុក្រម​ខ្មែរ ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​«​កំលោះ​» មិនមែន​«​ក​ម្លោះ ឬ កំឡោះ​» បែបនេះ​ទេ​។​

«​កំលោះ​» ថ្នាក់​ពាក្យ​ជា នាម ឬ គុណ​នាម មានន័យថា មនុស្ស​ដែល​ពេញ​ការ​, ពេញកម្លាំង​ល្មម​មាន​ប្រពន្ធ​។ មនុស្ស​កំលោះ​, មនុស្ស​ពេញកំលោះ​។ មួយវិញទៀត ភ្លើង​ដែល​កំពុង​ឆេះ​ពេញបន្ទុក ក៏​ហៅ​ភ្លើងពេញកំលោះ​បានដែរ​។​

(​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ បោះពុម្ព​គ្រា​ទី​៥ ដោយ​វិទ្យាស្ថាន​ពុទ្ធសាសនបណ្ឌិត្យ​)

ព័ត៌មានផ្សេងទៀត