សណ្ឋាគារ​វៃឆ្លាត​​កំពុង​កើនឡើង​​នៅក្នុង​ប្រទេស​ជប៉ុន​

05-05-2018 3:41 pm
សណ្ឋាគារនៅជប៉ុនដែលមានមនុស្សយន្ដជាអ្នកទទួលភ្ញៀវ

​ជប៉ុន​ជា​ប្រទេស​ដែលមាន​មនុស្ស​ច្រើនជាងគេ​បំផុត​នៅក្នុង​ពិភពលោក​។ ជប៉ុន​កំពុង​អភិវឌ្ឍ​ខ្លួន​ជា​ប្រទេស​ប្រើប្រាស់​មនុស្ស​យន្ដ​កាន់តែ​ច្រើន ជំនួស​កម្លាំង​ពលកម្ម​មនុស្ស​ធម្មតា​។ ជាក់ស្ដែង​មាន​នៅក្នុង​សណ្ឋាគារ​ជាដើម​។ 

​នៅក្នុង​ប្រទេស​ជប៉ុន​សណ្ឋាគារ​វៃឆ្លាត ជា​សណ្ឋាគារ​ប្រើ​មនុស្ស​យន្ដ និង​សម្ភារៈ​វៃឆ្លាត​ផ្សេងៗ បាន​កើនឡើង​កាន់តែច្រើន​។ នៅក្នុង​សណ្ឋាគារ​ទាំងនោះ​ប្រើប្រាស់​មនុស្ស​យន្ដ​ជា​អ្នក​ទទួលភ្ញៀវ ដើម្បី​សម្រួល​ដល់​ភ្ញៀវ​ដែល​មិនចេះ​និយាយ​ភាសា​ជប៉ុន​។ មនុស្ស​យន្ដ​អាច​និយាយ​ភាសា​អង់គ្លេស ចិន កូរ៉េ ឬ​ជប៉ុន​ក៏បាន​។ 

​នៅតាម​សណ្ឋាគារ​ខ្លះ​ភ្ញៀវ​អាច​បិទ​បើកភ្លើង​ក្នុង​បន្ទប់ បិទ​បើក​ម៉ាស៊ីនត្រជាក់ បិទ​បើក​វាំងនន​ជាដើម ដោយ​ប្រើ​ស្មា​ត​ហ្វូន​ឬ​ឧបករណ៍​បំពង​សំឡេង​វៃ​ឆ្លាត​(smart speaker)​។ ម្ចាស់​សណ្ឋាគារ​និយាយថា ស្ទើរតែ​៨០​ភាគរយ​ជា​ភ្ញៀវ​មកពី​ក្រៅប្រទេស ហេតុនេះ​ពួកគេ​ត្រូវតែ​រៀបចំ​ការទទួល​ស្វាគមន៍​ឲ្យបាន​កក់ក្ដៅ​បំផុត​។ ភ្ញៀវ​អាច​ទទួលបាន​អ្វី​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវការ ជាមួយនឹង​បច្ចេកវិទ្យា​វៃ​ឆ្លាត មិនចាំបាច់​ប្រើ​មនុស្ស​ទេ​៕

ព័ត៌មានផ្សេងទៀត