ក្រុមហ៊ុន​Twitter​​ស្នើឲ្យ​អ្នកប្រើប្រាស់​​ផ្លាស់ប្ដូរ​​លេខកូដ​​សម្ងា​ត់​

04-05-2018 10:32 am 961
ឡូហ្គោ​សម្គាល់​ក្រុមហ៊ុន​Twitter​

​ក្រុមហ៊ុន​Twitter​បានប្រកាស​នៅក្នុង​សេចក្ដីថ្លែងការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ក្រុមហ៊ុន​សូម​ផ្ដល់​ដំបូន្មាន​ឲ្យ​អ្នកប្រើប្រាស់​ទាំងអស់ ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​(passwords)​ក្នុង​គណនី​របស់ខ្លួន បន្ទាប់ពី​មាន​កំហុស​ក្នុង​ការរក្សា​លេខ​កូដ​សម្ងាត់​របស់​ពួកគេ​នៅក្នុង​ក្រុមហ៊ុន​។ 

​ថ្មីៗ​នេះ​ក្រុមហ៊ុន​រកឃើញថា ការ​រក្សាទុក​លេខ​កូដ​សម្ងាត់​អ្នកប្រើប្រាស់​នៅក្នុង​ក្រុមហ៊ុន ត្រូវបាន​លាតត្រដាង​ដោយ​មិនដឹង​មូលហេតុ​។ ភ្លាមៗ​ក្រុមហ៊ុន​បាន​ដោះស្រាយ​ដោយ​ជួសជុល​ប្រព័ន្ធ​នេះ​ឡើងវិញ​។ គ្មាន​ព័ត៌មាន​បង្ហាញថា​មាន​អ្នក​លួច​វាយប្រហារ​ឬ​ទាញយក​ទិន្នន័យ​អ្នកប្រើប្រាស់​ទេ ប៉ុន្ដែ​ជា​ការប្រុងប្រយ័ត្ន​ក្រុមហ៊ុន​សូមឲ្យ​អ្នកប្រើប្រាស់​ទាំងអស់ ផ្លាស់ប្ដូរ​លេខ​កូដ​សម្ងាត់​របស់ខ្លួន​៕

ព័ត៌មានផ្សេងទៀត