លោក​ហ៊ុយ វណ្ណៈ​៖​​ការបំពុល​ព័ត៌មាន​​អាច​ញែក​​ប្រជាជន​​ជា​ពីរ​​ហើយ​​បង្ក​ជា​​សង្គ្រាម​​

02-05-2018 3:28 pm 1113
  ស្តាប់
លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា (​សស​សក​)។
ស្តាប់ជាសំឡេង

​នៅ​ថ្ងៃទី​៣ ខែ​ឧសភា គឺជា «​ទិវា​សេរីភាព​សារព័ត៌មាន​ពិភពលោក​»​។​ផ្តោត​តែ​ចំពោះ​កម្ពុជា សម្រាប់​លោក ហ៊ុយ វណ្ណៈ ប្រធាន​សហភាព​សហព័ន្ធ​សារព័ត៌មាន​កម្ពុជា ហៅ​កាត់​ថា (​សស​សក​) មើលឃើញថា កម្ពុជា​បច្ចុប្បន្ន​មាន​សេរីភាព​សារព័ត៌មាន គ្រប់គ្រាន់​ជាង​ប្រទេស​ដទៃ​។ ប៉ុន្តែ​ពេល​សេរីភាព​នេះ មាន​ខ្លាំងពេក​ធ្វើឱ្យ​កម្ពុជា កំពុង​ប្រឈមមុខ​នឹង​ព័ត៌មាន​ក្លែងក្លាយ ខណៈ​ពលរដ្ឋ​កំពុង​សំបូរ សប្បាយ​នឹង​ប្រពន្ធ​បច្ចេកវិទ្យា​ទំនើប​។

​លោក​ហ៊ុយ វណ្ណៈ បញ្ជាក់ថា ព័ត៌មាន​ក្លែងក្លាយ ឬ ការបំពុល​ព័ត៌មាន អាច​ញែក​ប្រជាជន​ជា​ពីរ ហើយ​បង្ករ​ជា​សង្គ្រាម​។ ដូច្នេះ​លោក​ទាមទារ​ឱ្យ​អ្នកសារព័ត៌មាន​ខ្លួនឯង  ត្រូវ​ចូលរួម​ព្យាបាល​ទាំងអស់គ្នា​។ សូម​ស្តាប់​បទសម្ភាសន៍​រវាង គួន សំបូរ ជាមួយ លោក​ហ៊ុយ វណ្ណៈ ៖

 

ព័ត៌មានផ្សេងទៀត