លោក​គង់ គាំ​៖គណបក្ស​ឆន្ទៈ​ខ្មែរ​ នឹង​ទទួលបាន​​ការគាំទ្រ​​ពី​អ្នក​​ចង់​ផ្លាស់ប្តូរ​​

29-04-2018 2:45 pm 12881

​ការបង្កើត​គណបក្ស​ថ្មី គឺ​គណបក្ស​ឆន្ទៈ​ខ្មែរ របស់លោក គង់ មុនី​កា កូនប្រុស​ពៅ​របស់លោក គង់ គាំ អតីត​ប្រធាន​គណបក្ស​សម រង្ស៊ី និង​ជា​ទីប្រឹក្សា​ជាន់ខ្ពស់​មួយរូប​របស់​គណបក្ស​សង្គ្រោះ​ជាតិ ដើម្បី​ចូលរួម​ការបោះឆ្នោត​នៅ​ខែកក្កដា​ខាងមុខ បាន​បង្ក​ជា​មន្ទឹល​ពី​ការបែកបា​ក់ នៃ​ក្រុមប្រឆាំង​កាន់តែខ្លាំង​ឡើង​។ លោក គង់ គាំ បានប្រកាស​សាទរ​គណបក្ស​ឆន្ទៈ​ខ្មែរ ដោយ​លោក​និយាយថា កុំឲ្យ​ពលរដ្ឋ​ម្ចាស់ឆ្នោត ដែល​ធ្លាប់​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ជាង​កន្លះ​ប្រទេស តែលតោល មិនដឹង​បោះឆ្នោតឲ្យ​អ្នកណា ពីព្រោះ​លោក​ថា គណបក្ស​សង្គ្រោះ​ជាតិ​ស្លាប់​ហើយ​។ លោក​បន្ថែមទៀតថា បើ​កូនប្រុស​លោក​មិនបង្កើត​គណបក្ស​នេះ​ទេ ពេលនោះ រដ្ឋសភា នឹង​ក្លាយជា​សភា​ឯក​បក្ស ដូច​ព្រឹទ្ធសភា​មិន​ខាន​។ លោក​គង់ គាំ មាន​សុទិដ្ឋិនិយម​ថា គណបក្ស​ឆន្ទៈ​ខ្មែរ របស់​កូនប្រុស​លោក នឹង​ទទួលបាន​ការគាំទ្រ​ពី​ម្ចាស់ឆ្នោត ដែល​កំពុង​អន្ទះសា​ចង់​ផ្លាស់ប្តូរ​។  មើល​ទៅ​​លោក​គង់ គាំ​ពេលនេះ ហាក់​មិន​ខ្វល់​នឹង​ការរិះគន់ ពី​ប្រជាពលរដ្ឋ ពិសេស​ក្រុម​អតីត​គណបក្សប្រឆាំង ដែល​ចាត់ទុកថា​ការបង្កើត​គណបក្ស​ថ្មី​នេះ គឺជា​ការ​ក្បត់​នឹង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ នោះទេ​។​

 

​ជា​បន្ត សូម​ស្តាប់​ការបកស្រាយ​របស់លោក​គង់ គាំ តាមរយៈ​កិច្ចសម្ភាសន៍ ជាមួយ​ខុន ប៊ុន​ថុល​ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត