សំណេរ​ពាក្យ​​«​ប្រឌិត និង​ប្រតិដ្ឋ​»​ គួរ​សរសេរ​​បែបណា​?​

29-04-2018 10:35 am

​ចំពោះ​ពាក្យ​«​ប្រឌិត​»​គ្មាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ សំណេរ ដែល​ត្រឹមត្រូវ​គឺ​ពាក្យ​«​ប្រតិ​ដ្ឋ​»​ដែល​ខ្មែរ​ប្រើពាក្យ​នេះ សំដៅ​សេចក្តី​ថា បង្កើតឲ្យមាន​រឿង​តាម​យោបល់​ខ្លួន ដោយ​ប្រដូច​នឹង​នេះ នឹង​នោះ​ខុស​សោះ​ក៏មាន​។ ដូចជា​ថា កុំអាល​ជឿ​ពេក ព្រោះ​អ្នក​និយាយ​ខុស​សោះ​ក៏មាន​។​គេ​ប្រើ​ជា​(​គុ​)​ក៏បាន​ដូចជា រឿង​ប្រតិដ្ឋ ពាក្យ​ប្រតិដ្ឋ គឺ​រឿង ឬ​ពាក្យ​ដែល​គេ​ប្រតិដ្ឋ​ឲ្យមាន​ឡើង​។​

​ប៉ុន្តែ​ជា​ការកត់សម្គាល់ ពាក្យ​ដែល​មនុស្ស​គ្រប់គ្នា​សរសេរ​សព្វថ្ងៃនេះ គឺ​ពាក្យ​«​ប្រឌិត​» ដែល​ពុំមាន​នៅក្នុង​វចនានុក្រម​ទៅវិញ​។​ឯ​ពាក្យ​«​ប្រតិ​ដ្ឋ​» នេះ គ្មាន​អ្នកសរសេរ​សោះ​តែម្តង បើទោះជា​ក្នុង​លិខិតបទដ្ឋាន​រដ្ឋបាល​របស់រ​ដ្ឋក៏ដោយ​។​

​តើ​យើង​គួរ​នៅ​បន្ត​សរសេរ​ពាក្យ​«​ប្រឌិត​»​នេះ តាម​ទម្លាប់​ពីមុនមក​ដដែល ឬក៏​ងាក​មក​សរសេរ​«​ប្រតិ​ដ្ឋ​»​ឲ្យ​ត្រូវតាម​វចនានុក្រម​ខ្មែ​រវិញ​?

​លោក​បណ្ឌិត​ច័ន្ទ សំណព្វ ជា​បណ្ឌិត​ខាង​អក្សរសាស្ត្រ​ខ្មែរ និង​ជា​ប្រធាន​ក្រុម​ប្រឹក្សាជាតិ​ភាសា​ខ្មែរ​ធ្លាប់បាន​លើកឡើងថា បន្ត​សរសេរ​«​ប្រឌិត​»​នេះ​តទៅទៀត ក៏​មិន​ទាស់ខុស​អ្វី​ដែរ ពីព្រោះ​ពាក្យ​នេះ ត្រូវបាន​ប្រើប្រាស់​ជាច្រើន​ទសវត្សរ៍​មកហើយ​។ 

​ពាក្យ​«​ប្រតិ​ដ្ឋ​» ជា​ពាក្យ​កម្ចី​ពី សំស្ក្រឹត និង​បាលី​។ ឯ​ពាក្យ​«​ប្រឌិត​» គឺ​សរសេរ និង​និយាយ តាម​ទម្លាប់ របស់​ពលរដ្ឋ​ខ្មែរ​តាំងពីដើម​រៀងមក​៕

ព័ត៌មានផ្សេងទៀត