ក្រុមហ៊ុន​HMD Global​​នឹង​បង្ហាញ​​វត្ដ​មាន​​Nokia​ស៊េរី​N​​ឡើងវិញ​ឆាប់ៗ​

28-04-2018 12:33 pm
ទូរស័ព្ទNokia​ត្រកូលNដែលកន្លងមកធ្លាប់ផ្ទុះការគាំទ្រ​ខ្លាំង

​ចាប់តាំង​ពី​ក្រុមហ៊ុន​HMD Global​បាន​សហការ​ជាមួយ​ក្រុមហ៊ុន​Nokia ក្រុមហ៊ុន​របស់​អាល្លឺម៉ង់​ទាំងពីរ​នេះ​បានធ្វើឲ្យ​ទួរស័ព្ទ​Nokia​វិល​ចូល​ទីផ្សារ​វិញ​ជា​បណ្ដើរៗ​ហើយ ក្រោយ​បាត់បង់​ការគាំទ្រ​យ៉ាងខ្លាំង​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​។ ក្រុមហ៊ុន​បាន​ផលិត​ទូរស័ព្ទ​ស្មា​ត​ហ្វូន​ស៊េរី​ថ្មី និង​អភិវឌ្ឍ​ទូរស័ព្ទ​ស៊េរី​ចាស់ ប្រកួតប្រជែង​ក្នុង​ទីផ្សារ​វិញ ជាក់ស្ដែង​មាន​ស៊េរី​Nokia 3310 ជាដើម​។ 

​បន្ទាប់ពី​Nokia 3310 នៅក្នុង​វេទិកា​ទូរស័ព្ទ​ពិភពលោក​ឆ្នាំ​២០១៨ ក្រុមហ៊ុន​បានបង្ហាញ​ការអភិវឌ្ឍ​ថ្មី​នៃ​ទូរស័ព្ទ​Nokia 8110 ដែល​បាន​ផលិតឡើង​ដំបូង​ក្នុង​ឆ្នាំ​១៩៩៦​។ ប្រសិនបើ​មាន​ការចាប់អារម្មណ៍​ខ្លាំង​ពី​អ្នកប្រើប្រាស់ ក្រុមហ៊ុន​នឹង​បញ្ចេញ​Nokia​ប្រភេទ​ចាស់​បន្ថែមទៀត​គឺ​Nokia​ស៊េរី​X​។ ដោយឡែក​សម្រាប់​Nokia​ស៊េរី​N​ដែល​ផ្ទុះ​ការគាំទ្រ​យ៉ាងខ្លាំង​កន្លងមក ក៏​នឹង​បង្ហាញខ្លួន​ជាថ្មី​ផងដែរ​ចន្លោះ​ពី​ថ្ងៃទី​២៧​ដល់​០២​ឧសភា នៅក្នុង​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​។ ការបង្ហាញ​វត្ដ​មាន​ទូរស័ព្ទ​Nokia​ស៊េរី​N នឹង មាន​ការអភិវឌ្ឍ​បន្ថែម​ទាំង​សមត្ថភាព​និង​គុណភាព ដើម្បី​បង្កើន​ទំនុកចិត្ដ​ដល់​អ្នកប្រើ​ប្រា​ស់​៕

ព័ត៌មានផ្សេងទៀត