លោក​ប៉ាវ ស៊ីណា​ថា ទោះ​ធ្លាប់​រង​ការ​គំរាមតែ​មិន​បោះបង់​ការងារ​ការពារ​សិទ្ធិ​កម្មករ​

26-04-2018 11:27 am 1435
លោក​ប៉ាវ ស៊ីណា

​លោក​ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ បាន​បង្កើត​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅ​អំឡុង​ឆ្នាំ​២០១០ បន្ទាប់ពី​បម្រើ​ការងារ ជា​កម្មករ​រោងចក្រ​អស់​រយៈពេល​ជិត​១០​ឆ្នាំ​។ សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​មួយ​នេះ បង្កើតឡើង​បន្ទាប់ពី លោក​បាន​ជួប​និង​មើលឃើញ ពី​ការរំលោភ​សិទ្ធិ​កម្មករ កើតឡើង​ជាច្រើន​នៅក្នុង​រោងចក្រ​។ អំឡុងពេល​បំពេញការងារ​ជា​ប្រធាន​សហជីព លោក​ប៉ាវ ស៊ីណា​ដែលមាន​ឪពុក​ជា​យោធា ( ឪពុក​លោក​បានទទួល​មរណភាព ) បាន​ដឹកនាំ​កម្មករ​តវ៉ា​ទាមទារ​សិទ្ធិ​ការងារ​ផ្សេងៗ​យ៉ាង​ស្វឹតស្វាញ​។ ក្នុង​បេសកកម្ម​ការងារ​មួយ​នេះ លោក​ធ្លាប់​ទទួលរង​នូវ​ការគំរាមកំហែង សុវត្ថិភាព និង​រង​នូវ​បណ្តឹង​ជាច្រើន​ករណី​ផងដែរ​។​

​បើ​ទោះ​បែបនេះ​ក្តី ប្រធាន​សហជីព​ដែលមាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ស្ពឺ​រូបនេះ មិនដែល​គិត​បោះបង់​ការងារ​នេះឡើយ ដោយ​លោក​នៅតែ​បន្ត រហូតដល់​កម្មក​រទ​ទួលបាន​លក្ខខណ្ឌ​ការងារ ល្អប្រសើរ​ជាង​ពេលបច្ចុប្បន្ន​។​

​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​ប៉ាវ ស៊ីណា​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ នៅក្នុង​នាទី​ភ្ញៀវ​ប្រចាំ​សប្តាហ៍ !

សំឡេង៖

ព័ត៌មានផ្សេងទៀត