វីដេអូ​​​ប្រមាណ​​​៥​លាន​​​ត្រូវ​YouTube​​​​លុបចោល​

25-04-2018 11:53 am 809
រូបភាពមនុស្សនិងឡូហ្គោ​YouTube

​តាម​របាយការណ៍​បង្ហា​ញ​កាលពី​ថ្ងៃ​ចន្ទ​ដើម​សប្ដាហ៍​នេះ​ឲ្យដឹងថា ក្រុមហ៊ុន YouTube​បាន​លុប​វីដេអូ​ប្រមាណ​៥​លាន​វីដេអូ ដោយសារតែ​វីដេអូ​ទាំងនោះ​រំលោភ​លើ​គោលនយោបាយ​មាតិកា​(content policy) ក្នុង​ត្រីមាស​ទី​បួន​កាលពី​ឆ្នាំមុន​។ ក្រុមហ៊ុន​YouTube​ធ្លាប់​រង​ការរិះគន់​ពី​រដ្ឋាភិបាល​អាមេរិក​ថា មិនបាន​ចាត់វិធានការ​គ្រប់គ្រាន់ លុបចោល​វីដេអូ​ដែលមាន​មាតិកា​ធ្វើឲ្យប៉ះពាល់​។ ដោយឡែក​វីដេអូ​ដែល​បាន​លុបចេញ មាន​ប្រភេទ​វីដេអូ​ទាក់ទង​នឹង​អំពើ​ជ្រុលនិយម គឺ​សម្ដី​ញុះញង់​ឲ្យមាន​ការ​ស្អប់ខ្ពើម​ឬ​បង្ក​អំពើហិង្សា​ជាដើម​។ ក្រៅពីនេះ​មាន​វីដេអូ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​វីដេអូ​ដែល​អាច​បង្ក​ផលប៉ះពាល់​ឬ​គ្រោះថ្នាក់​ដល់​កុមារ​៕

ព័ត៌មានផ្សេងទៀត