អ្នកវិភាគ​៖ ការស្នើ​ឲ្យ​ដក​អាសនៈ​កម្ពុជា​នៅ​UN​ជាការ​ជាន់ឈ្លី​ជាតិ​សាសន៍​ខ្លួនឯង​

24-04-2018 5:23 pm 1906
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​សម រង្ស៊ី អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​ប្រធាន​ចលនា​សង្គ្រោះ​ជាតិ បាន​ព្រមាន​ថា នឹង​បន្ត​ធ្វើ​យុទ្ធនាការ​ទាមទារ ឲ្យ​ដកហូត អាសនៈ​សមាជិកភាព​កម្ពុជា ចេញពី​អង្គការសហប្រជាជាតិ ដើម្បី​កុំឲ្យ​អន្តរជាតិ​ទទួល​ស្គាល់ លទ្ធផល​នៃ​ការបោះឆ្នោត ដែល​នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃ​ទី​២៩ កក្កដា ឆ្នាំ​២០១៨​ខាងមុខ ប្រសិនបើ​មិន​មាន​ដំណោះស្រាយ​នយោបាយ និង​មិន​មាន​វត្តមាន​គណបក្ស​សង្គ្រោះ​ជាតិ ចូលរួម​ក្នុង​ការបោះឆ្នោត​។​

​ការព្រមាន​នេះ ធ្វើឡើង បន្ទាប់ពី​លោក​សម រង្ស៊ី បាន​ធ្វើ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​ប្រទេស ជប៉ុន និង​ឥណ្ឌូនេស៊ី ដោយ​បាន​អះអាង​ថា ទទួលបាន​ជោគជ័យ ក្នុងការ​ធ្វើឲ្យ​ក្រុម​អ្នកដឹកនាំ​ប្រទេស​ទាំង​នោះ យល់ច្បាស់ អំពី​ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា ពិសេស​បញ្ហា​លទ្ធិប្រជាធិបតេយ្យ​។ លោក សម រង្ស៊ី មាន​ក្តីសង្ឃឹម​ថា បណ្តា​មេដឹកនាំ​ប្រទេស​ទាំងនោះ នឹង​មិន​ឈរ​ឱបដៃ​មើល ការបំផ្លាញ សន្តិភាព និង​មាន​ការអភិវឌ្ឍន៍​សង្គម តាម​បែប​លទ្ធិប្រជាធិបតេយ្យ សេរី​ពហុបក្ស​នោះឡើយ​។ នេះ​បើ​តាម​កិច្ចសម្ភាសន៍ ជាមួយនឹង​វិទ្យុ​អាស៊ីសេរី កាលពី​ថ្ងៃ ២២ មេសា កន្លងទៅនេះ​។​

សំឡេង​

​ជុំវិញ​ការស្នើឲ្យ​ដកហូត​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ​នេះ ត្រូវបាន​មន្ត្រី​អ្នកនាំពាក្យ​រដ្ឋាភិបាល និង​គណបក្សកាន់អំណាច យល់ឃើញថា ជាការ​ស្រមើ​ស្រ​ម៉ៃ និង​មិន​អាច​ទៅរួច​នោះទេ​។ ម្យ៉ាងវិញទៀត ការប៉ុនប៉ង​ដាក់​កម្ពុជា​ឲ្យនៅ​ឯ​កកោ លើ​ឆាក​អន្តរជាតិ នោះ​គឺ​ជា​ទង្វើ​ឧទ្ទាម ដែល​មិន​អាច​អត់ឱន​ឲ្យបាន​ឡើយ​។ លោក​សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​។​

សំឡេង​

​សម្រាប់​លោក​គិន ភា អ្នកជំនាញ​ផ្នែក​វិទ្យាសាស្ត្រ​នយោបាយ ធ្លាប់បាន​អះអាង​ថា លទ្ធភាព នៃ​ការព្យួរ ឬ​ដក​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ មិនអាច​នឹង​កើតឡើង​ទេ​។ មិនអាច​នឹង​កើតឡើង ដោយសារ​តែ​បញ្ហា​នៅ​កម្ពុជា មិន​មាន​លក្ខណៈ​ធ្ងន់ធ្ងរ​ខ្លាំង និង​ស្ថិត​ក្នុង​ទម្រង់​ដែល​ត្រូវ​ពិចារណា​ក្នុង​ការដក​អាសនៈ​ឡើយ​។ លោក​បន្ថែមថា ការអំពាវនាវ ឬ​ការស្នើឲ្យ មាន​ការព្យួរ​អាសនៈ​កម្ពុជា នៅ​អង្គការ​សហប្រជាជាតិ​នេះ គឺជា​ការ​ជាន់ឈ្លី​ជាតិ​សាសន៍​ខ្លួនឯង​។​

សំឡេង​

​លោក​មាស នី អ្នកតាមដាន ស្ថានការណ៍​នយោបាយ នៅ​កម្ពុជា ក៏​ធ្លាប់​បាន​បញ្ជាក់ថា ក្នុង​កាលៈទេសៈ​នេះ កម្ពុជា​មិន​ទាន់​ឈានដល់ ដំណាក់កាល​ធ្ងន់ធ្ងរ ដែល​តម្រូវ ឲ្យមាន​ការព្យួរ​អាសនៈ នៅ​អង្គការ​សហប្រជាជាតិ​នោះទេ​។ ប៉ុន្តែ​រដ្ឋាភិបាល គួរតែ​គិតគូរ ពិចារណា យក​រឿងរ៉ាវ ទាំង​ប៉ុន្មាន ដែល​កើតឡើង មក​ដោះស្រាយ ដើម្បី​ឲ្យ​កម្ពុជា​ទទួលបា​ន​នូវ លទ្ធិប្រជាធិបតេយ្យ​ធម្មតា​ឡើងវិញ​។​

សំឡេង

ជាចុងក្រោយ ​លោក​មាស នី បន្ថែមថា​...

សំឡេង​

ព័ត៌មានផ្សេងទៀត