អ្វី​ជា​ដើមចម​​នៅ​ពីក្រោយ​​ការ​ពួតដៃ​​រវាង​អាមេរិក បារាំង អង់គ្លេស​​វាយប្រហារ​​លើ​ស៊ី​រី​?

24-04-2018 5:22 pm 1921
រូបតូចពីឆ្វេងនាយករដ្ឋមន្ដ្រីអង់គ្លេសប្រធានាធិបតីអាមេរិក​និងបារាំង រូបធំការបាញ់​មីស៊ីល​ដាក់ស៊ីរី

នៅក្នុង​នាទី​វិភាគ​ព្រឹត្ដិការណ៍​អន្ដ​រ​ជាតិ​ថ្ងៃនេះ មាន​ការលើកឡើង​ពី​លោក​សុខ ទូច អ្នកវិភាគ​និង​ជា​អ្នកតាមដាន​ស្ថានការណ៍​អន្ដរជាតិ ជុំវិញ​ការ​ពួតដៃគ្នា​រវាង​អាមេរិក បារាំង និង​អង់គ្លេស វាយប្រហារ​លើ​ប្រទេស​ស៊ី​រី​ក្នុងពេល​ថ្មីៗ​។ មី​ស៊ី​ល​ជាច្រើន​គ្រាប់​បាន​ហោះ​សំដៅ​ទៅកាន់​ប្រទេស​ស៊ី​រី​បង្ក​ការព្រួយបារម្ភ​យ៉ាងខ្លាំង ហើយ​ស៊ី​រី​និង​សម្ព័ន្ធមិត្ដ​ស៊ីរី​មាន​រុស្ស៊ី អ៊ីរ៉ង់ បាន​ថ្កោលទោស​ដាច់អហង្ការ​ចំពោះ​សកម្មភាព​ប្រទេស​ទាំងបី​។ អាមេរិក បារាំង អង់គ្លេស កន្លងមក​បាន​យក​ការប្រើ​អាវុធ​គីមី​សម្លាប់​មនុស្ស ជា​ដើមចម​នៃ​ការវាយប្រហារ​លើ​រដ្ឋាភិបាល​ស៊ី​រី ប៉ុន្ដែ​ក៏ត្រូវ​ស៊ី​រី​បដិសេធចោល​។ តើ​អ្វី​ជា​ហេតុផល​ពិតប្រាកដ​នៃ​ការ​ព្រួត​គ្នា​របស់​អាមេរិក បារាំង និង​អង់គ្លេស​វាយប្រហា​រលើ​ស៊ី​រី​?

​ជា​បន្ដ​សូម​ស្ដាប់​ការដកស្រង់​សម្ដី​របស់លោក​សុខ ទូច ដែល​លោក​បាន​និយាយ​ក្នុងកិច្ចពិភាក្សាស្ដីពី “​តើ​អ្វី​ជា​ដើមចម​ដែល​នាំឲ្យមាន​ការប្រើប្រាស់​កម្លាំង​របស់​សម្ព័ន្ធមិត្ត​លោកខាងលិច​ទៅលើ​ប្រទេស​ស៊ី​រី​?” ដូចតទៅ​៖

​សំឡេង​៖


ព័ត៌មានផ្សេងទៀត